ដោយ៖តារារិទ្ធ/ភ្នំពេញ៖ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី តាមរយៈសមា គម TYDA បានសហការណ៍ជាមួយអង្គការឆឺជី ចុះសាកសួរសុខទុក្ខនិងនាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលមានផ្ទុកមេរោគអេដស៍ចំនួន ៣០០ នាក់កំពុងរស់នៅ ភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ។ នេះបើយោងតាមប្រភពតេឡេក្រាម Dr. Hun Manet, Prime Minister of Cambodia នាព្រឹកថ្ងៃទី ១៦ ខែ សីហា ២០២៣ ។

បងប្អូនទាំង៣០០ នាក់បានធ្វើការគោរពថ្លែងអំណរគុណយ៉ាងអនេកចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនិងលោកជំទាវដែលជានិច្ចកាលតែងគិត គូរអំពីសុខទុក្ខរបស់ ពួកគាត់ ៕