វៀតណាម​ដាក់គុក​មនុ​ស្ស​២០​នាក់​ពីបទ​ញុះញង់​ឱ្យមាន​បាតុកម្ម​ប្រឆាំង​ច្បាប់​តំបន់​សេដ្ឋកិច្ច​ពិសេស​

786
ចែករម្លែក

តុលាការ​នៅ​ខេត្ត Dong Nai កាលពី​ថ្ងៃ​ចន្ទ​ទី​៣០​កក្កដា​បាន​ផ្តន្ទាទោស លោក​Tran Nguyen Duy Quang អាយុ​៣៥ ឆ្នាំ​ឱ្យ​ជាប់គុក​១៨​ខែ​ពីបទ រំខាន​សណ្តាប់ធ្នាប់​សាធារណៈ ក្នុងអំឡុង​ការតវ៉ា​ប្រឆាំងនឹង​សេចក្តីព្រាងច្បាប់​ស្តីពី​តំបន់​សេដ្ឋកិច្ច​ពិសេស​(SEZ) កាលពី​ថ្ងៃទី​១០​ខែមិថុនា​។​

​ក្រុម​អ្នកសមគំនិត​១៤​នាក់​របស់លោក Tran Nguyen Duy Quang ជាប់គុក​ពី​៨​ខែ​ដល់​១៦​ខែ ក្នុង​បទចោទប្រកាន់​ដូចគ្នានេះ ខណៈដែល មនុស្ស​៥​នាក់​ផ្សេងទៀត​ជាប់ទោស​ពី​១២​ខែ​ដល់​១២​ខែ ដោយ​ព្យួរទោស ដោយសារ​ជា​អនីតិជន​។​

​បទចោទប្រកាន់​នេះ​បាន​និយាយថា ជនជាប់ចោទ​ទាំងនេះ​បាន​ស្ថិតនៅ​ចំណោម​អ្នក​តវ៉ា​រាប់រយ​នាក់​ដែល​បានធ្វើ​ការតវ៉ា​នៅតាម​ផ្លូវធំៗ​នៅ​ទីក្រុង Bien Hoa រយៈពេល​​មួយ​ម៉ោង នៅ​ភាគ​ខាងជើង​នៃ​ទីក្រុង​Saigon ដើម្បី​តវ៉ា​ប្រឆាំងនឹង​សេចក្តីព្រាងច្បាប់​នេះ ។​

​ក្នុងការ​តវ៉ា​នេះ លោក​Tran Nguyen Duy Quang និង អ្នក​រួមគំនិត​១៩​នាក់ បាន​ស្រែក​និង​ជំរុញ​ឱ្យ​ពួក​អ្នកស្រុក កាន់​បដា​តវ៉ា​និង​បិទផ្លូវ​ដែល​បណ្តាលឱ្យ​ស្ទះ​ច​រា​​ចរណ៍​នៅតាម​ដងផ្លូវ​ជាច្រើន​។​

​ក្រុមអ្នកតវ៉ា​ក៏បាន​ជំទាស់​នឹង​ការអំពាវនាវ​របស់​ក្រុម​អាជ្ញាធរ​ឱ្យ​ពួកគេ​បំបែក​ខ្លួន​ដែល​បាន​នាំឱ្យ​ប៉ូលិស​ចាប់​ឃាត់ខ្លួន មនុស្ស​៥២​នាក់​ក្នុងចំណោម​អ្នក​តវ៉ា​ទាំងនោះ ។​លោក​Tran Nguyen Duy Quang និង​អ្នក​រួមគំនិត​របស់គាត់​ត្រូវបាន​ចោទប្រកាន់ បន្ទាប់ពី​មានការ​ស៊ើបអង្កេត​បន្ថែ​ម​មក​នោះ​៕​ដោយ​៖​សុខា​/sn

មនុស្ស២០នាក់ត្រូវបាននាំឡើងតុលាការខេត្តBinh Thuanចំពោះការញុះញង់អោយការការតវ៉ា

 

ទីតាំងផ្សាយពាណិជ្ជកម្ម