រថយន្ត​ចំណាស់​ជាង ៧ សតវត្សរ៍ ដែល​ព្រះមហា​ក្សត្រិយ៍​អេ​លីហ្សា​បេ​ត​ធ្លាប់ប្រើ​ប្រាស់ នឹង​ដាក់លក់​ដេញថ្លៃ​ក្នុងតម្លៃ ២,៦ លាន​ដុល្លារ

1077
ចែករម្លែក

​រថយន្ត​បុរាណ Rolls Royce ដែល​ត្រូវបាន​ប្រើប្រាស់​ដោយ​ព្រះមហា​ក្សត្រិយ៍​អេ​លីហ្សា​បេ​ត និង​សមាជិក​នៃ​គ្រួសារ​រាជវង្ស​អង់គ្លេស​ក្នុង​រយៈពេល ៧ ទសវត្សរ៍​មកនេះ នឹងត្រូវ​ដាក់លក់​ដេញថ្លៃ​នៅ​ខែក្រោយ​ក្នុងតម្លៃ​រំពឹងទុក ២,៦ លាន​ដុល្លារ​អាមេរិក​។​

​រថយន្ត​ឈរ​នៅលើ​គេ​នៃ​បញ្ជី​លក់​ដេញថ្លៃ​ដោយ​ក្រុមហ៊ុន Bonhams នៅ​ថ្ងៃទី ៨ ខែកញ្ញា​ខាងមុខ គឺ រថយន្ត Rolls-Royce Phantom IV State Landaulette ឆ្នាំ ១៩៥៣ ដែល​ផលិតឡើង​ដើម្បី​អបអរ​ខួប ៥០ ឆ្នាំ​របស់​ក្រុមហ៊ុន Rolls-Royce និង​ត្រូវបាន​ប្រើប្រាស់​ដោយ​ព្រះមហា​ក្សត្រិយ៍​អេ​លីហ្សា​បេ​ត​។​

​ក្រុមហ៊ុន Bonhams ដែល​បាន​ចុះបញ្ជី​រថយន្ត​នេះ​ក្នុងតម្លៃ​ចន្លោះ​ពី ១,៣ លាន​ដុល្លារ​ទៅ ២,៦ លាន​ដុល្លារ​បាន​និយាយថា រថយន្ត​នេះ​ត្រូវបាន​រក្សាទុក​នៅក្នុង​ឃ្លាំង​រាជវាំង​តាំងពី​ឆ្នាំ ១៩៥៩ រហូតដល់​ឆ្នាំ ២០០២​។ វា​គឺជា​រថយន្ត​មួយ​ក្នុងចំណោម​រថយន្ត ១៨ ម៉ូ​ដែល ផលិត​ដោយ​ក្រុមហ៊ុន Rolls Royce ៕ ដោយ៖ កញ្ញាដាលីស

រថយន្ត Rolls-Royce Phantom IV State Landaulette ឆ្នាំ ១៩៥៣ នឹងត្រូវ​ដាក់លក់​ដេញថ្លៃ​នៅ​ថ្ងៃទី ៨ កញ្ញា​ខាងមុខ

ទីតាំងផ្សាយពាណិជ្ជកម្ម