រដ្ឋមន្ត្រី​បរទេស​អាមេរិក​ធ្វើដំណើរ​ទៅ​តំបន់​អាស៊ីអាគ្នេយ៍ និង​អំពាវនាវ​ឱ្យមាន​”​តំបន់​សេរី​និង​បើកចំហ​”

2915
ចែករម្លែក

លោក ម៉ៃ ផ​ម​ផេ​វ រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក កាលពី​ថ្ងៃ​ចន្ទ​ទី​៣០​កក្កដា បាន​អំពាវនាវ​ឱ្យ​តំបន់​​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វិ​ច មាន​”​សេរី​និង​បើកចំហ​” ដែល​ទំនង​​ជា​ចង់​ផ្តោតលើ​ប្រទេស​ចិន​នៅមុន​ពេលធ្វើ​ដំណើរ​ទៅកាន់​អាស៊ីអាគ្នេយ៍​ដើម្បី​លើកកម្ពស់​ចក្ខុវិស័យ​ជា​យុទ្ធសាស្ត្រ​របស់​អាមេរិក​សម្រាប់​តំបន់​អាស៊ី​។​

​លោក ផ​ម​ផេ​វ នឹង​ចេញដំណើរ​នៅ​ចុង​សប្ដាហ៍​នេះ ក្នុង​ដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី​សិង្ហបូរី និង​ឥណ្ឌូនេស៊ី ដើម្បី​បង្ហាញ​ជាក់ច្បាស់​អំពី​ការប្តេជ្ញាចិត្ត​របស់​រដ្ឋ​បាល​ របស់ លោក​ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក ចំពោះ​តំបន់​នេះ ហើយក៏​ទាមទារ​ឱ្យមាន​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅ​កូរ៉េខាងជើង​។​

​ដំណើរ​ទស្សនកិច្ច​នេះ​បាន​កើតឡើង​ស្របពេល​មាន​ភាព​តានតឹង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចំពោះ​អះអាង​របស់​ខ្លូន​(​ចិន​)​អំពី​អធិបតេយ្យភាព​ជុំវិញ​តំបន់​មាន​ជម្លោះ​នៃ​សមុទ្រ​ចិន​ខាងត្បូង​ដែល លោក ម៉ៃ ផ​ម​ផេ​វ បាន​និយាយ​នៅក្នុង​សុន្ទរកថា​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ប្រាប់​ទៅកាន់​ក្រុម​មេដឹកនាំ​ពាណិជ្ជកម្ម​មក​ពី​តំបន់​នេះ​។​

​លោក ផ​ម​ផេ​វ បាន​និយាយថា ” នៅពេលដែល​យើង​និយាយថា​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក បើកចំហ​នោះ​វា​មានន័យថា យើងទាំងអស់គ្នា​ចង់ឱ្យ​គ្រប់​ប្រទេស​ទាំងអស់ ​គ្រប់​ជាតិ​សាសន៍ អាច​ការពារ​អធិបតេយ្យភាព​របស់​ពួកគេ​ពី​ការបង្ខិតបង្ខំ​ដោយ​ប្រទេស​ដទៃទៀត ” ។ លោក បាន​បន្ថែមថា វា​ក៏​មានន័យថា​អភិបាលកិច្ច​ល្អ​ដើម្បី​ការពារ​​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​។

​លោក បាន​បន្តថា ” នៅពេលដែល​យើង​និយាយថា​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក បើកចំហ​នោះ​វា​មានន័យថា យើងទាំងអស់គ្នា​ចង់ឱ្យ​គ្រប់​ប្រទេស​ទាំងអស់ មាន​សិទ្ធិ​ចេញចូល​ដោយ​បើក​នៅ​សមុទ្រ​និង​ផ្លូវអាកាស​។ យើង​ចង់​មាន​ដំណោះស្រាយ​សន្តិវិធី​នៃ​ជម្លោះទឹកដី​”​។​

​ក្រសួងការបរទេស​អា​មេ​រិ​កបាន​និយាយថា លោក ម៉ៃ ផ​ម​ផេ​វ នឹង​លើកឡើង​អំពី​ប្រធានបទ ” សេរី​និង​បើកចំហ​” នេះ​នៅ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៅ​សិង្ហ​បុរី ជាមួយ​ក្រុម​រដ្ឋមន្ត្រី​​ការបរទេស​ដែល​មកពី​ក្រុម​ប្រទេស​អាស៊ាន​៕ដោយ៖សុខា/SN

លោក ម៉ៃ ផ​ម​ផេ​វ រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ