សាលាឧទ្ធរណ៍នៅថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង៨ព្រឹកនឹងប្រកាសសាលក្រមលើសំណុំរឿងលោក វន់ ពៅ ប្រធាន​សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងលោកថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) និងបក្ខពួកញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម នៅមុខរោងចក្រ យ៉ាក់ ជីង ផ្លូវជាតិលេខ៤ កាលពីដើម​ឆ្នាំ២០១៤។ ការកំណត់ថ្ងៃប្រកាសសាលក្រមនេះ បានធ្វើឡើងបន្ទាប់ពីសវនាការឧទ្ធរណ៍បានបើកសវនាការជំនុំជម្រះ​កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។