​ផ្លូវលំ​មួយ​ខ្សែ​បាន​ដាច់​ដោយសារ​ទឹកជំនន់​ជន់​លិច​នៅ​ស្រុក​ស្នួល

1625
ចែករម្លែក

​(​ក្រចេះ​)៖​ផ្លូវលំ​មួយ​ខ្សែ​បាន​ដាច់​ដោយសារ​ទឹកជំនន់​ជន់​លិច​និង​បង្ក​ឲ្យ​មាន​ផល​លំបាក​ក្នុងការ​ធ្វើដំណើរ​ឆ្លងកាត់​របស់​ប្រជាពលរដ្ឋ​ស្ថិតក្នុង​ង​ភូមិ​ចឹ​ង​ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល​ខេត្តក្រចេះ​កាលពី​ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០១៧​។​ផ្លូវលំ​មួយ​ខ្សែ​នេះ​ត្រូវបាន​ជួសជុល​ដោយ​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្តក្រចេះ​គឺ​នៅ​ឆ្នាំ​២០១៥​ក្រោម​កញ្ចប់​ថវិកា​របស់​រាជរដ្ឋាភិបាល​និង​មាន​ប្រវែង​ជាង​៨.០០០​ម៉ែត្រ​ដែលជា​ចរន្ត​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ ក្នុងការ​ដឹកជញ្ជូន​ផល​អនុផល​កសិកម្ម ដំណាំ​រួមផ្សំ​ផ្សេងៗ និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការធ្វើដំណើរ ជាពិសេស​នៅពេល​ដែលមាន​បញ្ហា ដូចជា​ជំងឺ​ដំកាត់​ផ្សេងៗ​គឺអាច​បញ្ជូន​ទៅកាន់​មណ្ឌល​សុខភាព​បាន​ទាន់ពេលវេលា​។

​ប្រជាពលរដ្ឋ​រស់​តំបន់​នោះបាន​ឲ្យ​ដឹងថា មិន​ត្រឹម​តែមាន​ទឹកជំនន់​ជន​លិច​ប៉ុណ្ណោះ​ទេ ថែមទាំង​កន្លែង​ខ្លះ​ទឹកជំនន់​បាន​កាត់ផ្ដាច់​ទៀតផង និង​មាន​ក្រ​ហុក​ស្ទើរ​គ្រប់កន្លែង បង្ក​ឲ្យ​មានការ​ពិបាក​ក្នុងការ​ធ្វើដំណើរ​ប្រចាំថ្ងៃ​របស់​ពួកគាត់ ជាពិសេស​នៅក្នុង​រដូវវស្សា​នេះ​តែម្តង ។
​ប្រភព​ដដែល បានឱ្យដឹង​ទៀតថា នៅពេលដែល​ពួកគាត់​ចង់​ចេញមក​ផ្លូវជាតិ​បន្តទៅ​ស្រុក​ស្នួល​ម្តងៗ​ត្រូវ​ចំណាយ​ពេលវេលា​ជាច្រើន​ម៉ោង ពេលខ្លះ​ត្រូវ​ជិះ ម៉ូតូ​វាង​ផ្លូវ​ដាច់​ផង ផ្លូវ​ក្រ​ហុក​ផង ឆ្លងតាម​ទូក​ផង គឺ​ប្រៀបដូចជា​អ្នករស់នៅ​តាម​ដងព្រែក​អញ្ចឹង ។

​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចឹ​ង ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល​សូម​សំណូមពរ​ដល់​អាជ្ញាធរខេត្ត ស្រុក នឹង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ខេត្តក្រចេះ មេត្តាជួយ​ពិ​តិ​ន្យ​ជួសជុល​ធ្វើ​ផ្លូវ​នេះ​ឡើងវិញ​ឲ្យ​ខ្ពស់​ផុតពី​ទឹក​ផង ដើម្បី​ជៀសវាង​ទឹក​ជន​លិច​នៅ​រដូវវស្សា​ដូច​រាល់​ឆ្នាំ ហើយ​ឆ្នាំនេះ​មិនមែន​ទើបតែ​លិច​លើកទីមួយ​ទេ គឺថា​ផ្លូវ​នេះ​ត្រូវបាន​លិច​ជា​រៀងរាល់ឆ្នាំ​។​

​ទាក់ទិន​និង​ផ្លូវលំ​មួយ​ខ្សែ​ដែល​ដាច់​ដោយសារ​ទឹកជំនន់​ជន់​លិច​នោះ​កាសែត​រស្មី​កម្ពុជា​មិនអាច​សុំ​ការបកស្រាយ​ពី​លោក លឹម ជាវ​ហាវ​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តក្រចេះ​បាន​នៅឡើយ​នៅរ​រសៀល​ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០១៧​។

​ចំណែក​លោក​គង់​គឹម​នី​អភិបាលស្រុក​ស្នួល​ក៏​មិនអាច​សុំ​ការបញ្ជាក់​ពី​បញ្ហា​ខាងលើនេះ​បានដែរ​។​សារព័ត៌មាន​រង់ចាំ​ទទួល​ការបញ្ជាក់​ពី​មន្ត្រី​អាជ្ញាធរ​នឹង​ផ្សាយ​នាពេល​ក្រោយ​ទៀត​ស្តីអំពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ​លើផ្លូវ​នេះ​៕S/ ដោយ​៖​សេង​ឃួន​

​ផ្លូវលំ​មួយ​ខ្សែ​បាន​ដាច់​ដោយសារ​ទឹកជំនន់​ជន់​លិច​នៅ​ស្រុក​ស្នួល (រូប៖សេងឃួន)

ទីតាំងផ្សាយពាណិជ្ជកម្ម