ដេវីដ ល្វី​ស ប្តេជ្ញា​រក្សា​តំណែង​នៅ​ក្លិប​ឆេ​ល​ស៊ី ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី ម៉ូ​រី​ស៊ី​យ៉ូ សារី​

926
ចែករម្លែក

​ដេវីដ ល្វី​ស (David Luiz) នឹង​នៅ​បន្ត​ហើយ​ព្យាយាម ដើម្បី​រក្សា​កៅអី​នៅ​ក្លឹប​ឆេ​ល​ស៊ី ស្របពេល​ខ្សែ ការពារ​រូបនេះ​មាន​ជំនឿ​ចិត្ត​ថា អាច​សម្រប​ខ្លួន​ជាមួយ​ទម្រង់​លេង​របស់លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) បន្ទាប់ពី​មិនសូវ​មានឱកាស​បង្ហាញ​មុខ​ក្រោម​ការដឹកនាំ របស់លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ។​
​ ​
​ទំនាក់ទំនង​របស់ ល្វី​ស ជាមួយ​លោក កុន​តេ ប្រែជា​ស្រអាប់ បន្ទាប់ពី​ក្រុម​ឆេ​ល​ស៊ី​ប្រកួត ចាញ់​ក្រុម​រ៉ូ​ម៉ា ៣-០ នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​កាលពី​ខែតុលា​ឆ្នាំមុន​បន្តបន្ទាប់​គ្នា​។ ល្វី​ស បន្ត​បង្ហាញមុខ​បាន​ត្រឹម​ពីរលើក​ប៉ុណ្ណោះ​ក្នុង​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
​មាន​ព័ត៌មាន​ថា កីឡាករ​ប្រេ​ស៊ី​លវ័យ​៣១​ឆ្នាំ​រូបនេះ​នឹងត្រូវ​លក់​ចេញ​នៅ​រដូវក្តៅ​នេះ ប៉ុន្តែ​ល្វី​ស បាន​ច្រានចោល​ការលើកឡើង​បែបនេះ ដោយ​អះអាងថា គ្មាន​ការបង្ខំ​ឲ្យ​ចាក​ចេញពី​ពហុ​កីឡដ្ឋាន Stamford Bridge នោះទេ​។ ផ្ទុយទៅវិញ ល្វី​ស មាន​អារម្មណ៍​ថា ខ្លួន​គ្មាន​បញ្ហា​ជាមួយ​លោក សារី ហើយ​ខ្សែការពារ​កណ្តាល​រូបនេះ​និយាយថា ខ្លួន​ពេញចិត្ត​គ្រូបង្វឹក​ថ្មី​ដែល​ចូលចិត្ត​លេង ទម្រង់​ប្រយុទ្ធ​។​
​ ​
​ល្វី​ស បាន​និយាយថា “​ខ្ញុំ​វិលត្រឡប់​មកកាន់​ក្លិប​ឆេ​ល​ស៊ី ដើម្បី​លេង​នៅទីនេះ​”​។ កិច្ចសន្យា​របស់ ល្វី​ស ជាមួយ​ឆេ​ល​ស៊ី​បន្ត​រហូតដល់​ឆ្នាំ​២០១៩ បន្ទាប់ពី​ផ្ទេរ​ពី​ក្លឹប Paris-Saint Germain កាលពី​ពីរ​ឆ្នាំមុន​។​
​ ​
​ល្វី​ស បាន​និយាយថា “​នៅពេល​ខ្ញុំ​សម្រេចចិត្ត​ចាកចេញ​ពី​ក្លិប Paris មក​ទីនេះ គឺ​ដើម្បី​លើក​ពាន ព្រី​មី​ញ៉េ​លី​ក ហើយ​ធ្វើ​អ្វីមួយ​ជាមួយ​ក្លឹប​ឆេ​ល​ស៊ី ដូច្នេះ​ខ្ញុំ​ពេញចិត្ត​នៅទីនេះ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែការពារ ដេវីដ ល្វី​ស (David Luiz)

ទីតាំងផ្សាយពាណិជ្ជកម្ម