Views: 54 Post navigation គណបក្សភឿថៃកាលពីថ្ងៃព្រហស្បតិ៍បានទទួលការគាំទ្រពីគណបក្សគាំទ្រដោយយោធាមួយ ដែលវាកាន់តែបង្កើនលទ្ធភាពបង្កើតរដ្ឋាភិបាលថ្មីមួយនៅមុនសភាកោះប្រជុំដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីមួយរូបនៅសប្តាហ៍ក្រោយ។ គណបក្សជាតិថៃរួបរួម(UTN)ដែលកាលពីអំឡុងពេលបោះឆ្នោតបានដាក់ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងជួយភឿថៃបង្កើតរដ្ឋាភិបាលមួយ។ ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សចិន Evergrandeដាក់ពាក្យសុំក្ស័យធននៅអាម៉េរិក។Evergrandeកាលពីពេលថ្មីៗបានប្រកាសថាខ្លួនជាប់បំណុល ៣៣០ពាន់លានដុល្លារអាម៉េរិកក្រោយខាតបង់ប្រាក់ប្រមាណ៨១ពាន់លានដុល្លារក្នុងចន្លោះឆ្នាំ២០២១-២០២២ ដែលនាំអោយវាលែងអាចសងបំ ណុលបានតាំងពីឆ្នាំ២០២១។