​ផ្លូវ​កំពង់លែង​.​កំពង់ធំ ទឹក​ចាប់ផ្តើម​លិច​ហើយ​

1796
ចែករម្លែក

ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​ផ្លូវ​លេខ​៥០C កំពង់លែង​.​កំពង់ធំ​ទឹក​ចាប់ផ្តើម​លិច​ជា​បណ្តើរៗ​ហើយ ។ នេះ​បើតាម​ការបញ្ជាក់​ឱ្យដឹងពី​លោក​ប្រាក់ ចិន្តា​មុន្នី ប្រធានការិយាល័យ​ព័ត៌មាន​ស្រុក​​កំពង់លែង នៅ​យប់​ថ្ងៃទី​៣០ ខែកក្កដា​ឆ្នាំ​២០១៨​នេះ ។​

​លោក​ប្រាក់​ចិន្តា​មុន្នី​បានឱ្យដឹង​ទៀតថា​ទឹក​មិនទាន់​លិច​ទាំងស្រុង​នៅឡើយ​ទេ​គឺ​ចាប់ផ្តើម​លិច​នៅតាម​កន្លែង​ទំនាប​ហើយក៏​មិនទាន់​ជ្រៅ​ដែរ​។ ប៉ុន្តែ​បើ​ទឹកទន្លេ​នៅតែ​បន្ត​ឡើង​របៀបនេះ​ជា​បន្តទៀត ចាប់ពី​ថ្ងៃទី​១ ខែសីហា​ទៅ​រថយន្ត​មិន​អាចធ្វើ​ចរាចរណ៍​បាន​ទៀតឡើយ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម