គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៣០​ខែកក្កដា​កើតឡើង​១១​លើក​ស្លាប់​៥​នាក់​របួស​១៦​នាក់

816
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា​នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង ចំនួន ១១​លើក​(​យប់ ៥​លើក​)​។​ក្នុងនោះ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៥​នាក់ (​ស្រី​ម្នាក់​) រងរបួស​ធ្ងន់ ១០​នាក់ (​ស្រី​៤​នាក់​), របួសស្រាល ៦​នាក់​(​ស្រី​២​នាក់​)​។

​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមានៈ ល្មើស​ល្បឿន ៤​លើក​(​ស្លាប់ ២​នាក់​), មិន​គោរព​សិទ្ធ ១​លើក​, មិន​ប្រកាន់​ស្តាំ ១​លើក​(​ស្លាប់ ម្នាក់​), ប្រជែង ១​លើក​, បត់​គ្រោះថ្នាក់ ១​លើក​, ស្រវឹង​៣​លើក​(​ស្លាប់​២​នាក់​)​។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១៣​នាក់​(​យប់​៦​នាក់​)​។​

​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ១១​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន ២១​គ្រឿង​រួមមានៈ ម៉ូតូ ១៥​គ្រឿង​, រថយន្ត​តូច ៦​គ្រឿង​។ គ្រោះ​ថ្នាក់លើ​ដងផ្លូវ​រួមមានៈ ផ្លូវជាតិ ៣​លើក​, ផ្លូវ​ខេត្ត ៧​លើក​និង​ផ្លូវលំ​១​លើក​។​

​តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​រយៈពេល​៣០​ថ្ងៃ ខែកក្កដា ឆ្នាំ​២០១៨ គិតពី​ថ្ងៃទី​០១-៣០ ខែកក្កដា ឆ្នាំ​២០១៨ ប្រៀបធៀប​រយៈ​ដូចគ្នា ខែមិថុនា ឆ្នាំ​២០១៨ មាន​គ្រោះថ្នាក់​ចំនួន ២២៦​លើក​/២៤៣​លើក ថយ ១៧​លើក ស្មើ​៧​ភាគរយ​។​ស្លាប់​ចំនួន ១២២​នាក់​/១៣២​នាក់ ថយ ១០​នាក់ ស្មើ ៨​ភាគរយ​របួស​សរុប​ចំនួន ៣៤៧​នាក់ /៣៧៣​នាក់ ថយ ២៦​នាក់ ស្មើ ៧​ភាគរយ​របួសធ្ងន់ ២១៣​នាក់​/១៩៨​នាក់ កើន ១៥​នាក់ ស្មើ ៨​ភាគរយ របួសស្រាល​ចំនួន ១៣៤​នាក់​/១៧៥​នាក់ ថយ ៤១​នាក់ ស្មើ ២៣​ភាគរយ​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម