ការិយាល័យ​ជំនាញ​បញ្ជូន​ជនសង្ស័យ​ម្នាក់ និង​ម៉ា​ទឹកកក​ជិត​៣០​ថង់ ទៅ​តុលាការខេត្ត​

1121
ចែករម្លែក

ដោយៈ គ្រញូង / បាត់ដំបងៈ កម្លាំង​ការិយាល័យ​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០១៨ បាន​កសាង​សំណុំរ​រឿង​បញ្ជូន​ជនសង្ស័យ​ម្នាក់ និង​វត្ថុតាង​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២៩​ថង់ និង​ដាវ​មួយ​ដើម​ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​តាមច្បាប់​។

​ជនសង្ស័យ​រូបនេះ ត្រូវ​កម្លាំង​អធិការនគរបាល​ស្រុក​រតនមណ្ឌល​ចាប់ខ្លួនបាន កាលពី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៣០​ខែកក្កដា​ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវបំបែក ស្ថិតក្នុង​ភូមិ​ដូន​មា​យ ឃុំ​ស្តៅ ស្រុក​រតនមណ្ឌល​។​

​លោក​វរសេនីយ៍ឯក សន និល អធិការនគរបាល​ស្រុក​រតនមណ្ឌល បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ភឿន សុ​ផា ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​អម្ពរ ឃុំ​អណ្តើក​ហែប ស្រុក​រតនមណ្ឌល​។ ចំណែក​វត្ថុតាង​ដែល​ដកហូត​បាន​មាន​ដាវ​១​ដើម និង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២៩​ថង់​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវ​កម្លាំង​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការខេត្ត​ចាត់ការ​តាម​នីតិវិធី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម