ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ ទីភ្នាក់ងារអវកាសរបស់ឥណ្ឌាបានបញ្ចេញរូបភាពចុងក្រោយបង្អស់នៃព្រះចន្ទ ខណៈដែលយានបេសកកម្មឋានព្រះចន្ទទីបីរបស់ខ្លួនចាប់ផ្តើមចុះទៅប៉ូលខាងត្បូង ដែលត្រូវបានគេរុករកតិចតួចបំផុត។
រូបភាពទាំងនេះត្រូវបានថតដោយយាន Vikram ពោលជាយានចុះចតរបស់យានមេ Chandrayaan-3 ដែលបានចាប់ផ្តើមដំណាក់កាលចុងក្រោយនៃបេសកកម្មរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍។
យាន Vikram ដែលដឹកកូនយានរ៉ូវើ (Rover) នៅក្រោមពោះរបស់វា ត្រូវចុះចតនៅជិតប៉ូលខាងត្បូងនៅថ្ងៃទី ២៣ សីហា។
យាន Vikram បានផ្ដាច់ចេញពីយានរុញរបស់វា ដែលដឹកវាទៅជិតព្រះចន្ទ កាលពីថ្ងៃព្រហស្បតិ៍។
រូបភាពសខ្មៅបានបង្ហាញរូបភាពកៀកនៃដុំថ្មនិងរណ្ដៅនៅលើផ្ទៃព្រះចន្ទ។ រូបថតមួយក្នុងចំណោមនោះក៏បង្ហាញយានរុញរបស់វាផងដែរ។
យាន Chandrayaan-3 និងយាន Luna-25 របស់រុស្ស៊ី គឺស្ថិតក្នុងចំណោមយានអវកាសទាំងពីរ ដែលធ្វើដំណើរឆ្ពោះទៅកាន់ប៉ូលខាងត្បូងរបស់ព្រះចន្ទ ហើយយានទាំងពីររំពឹងចុះចតនៅសប្តាហ៍ក្រោយ។
យាន Luna-25 ដែលជាយានបេសកកម្មឋានព្រះចន្ទដំបូងគេរបស់រុស្ស៊ីចាប់តាំងពីឆ្នាំ ១៩៧៦ នៅពេលដែលវានៅជាផ្នែកមួយនៃសហភាពសូវៀត ត្រូវបានបាញ់បង្ហោះកាលពីសប្តាហ៍មុន ហើយត្រូវគេរំពឹងថានឹងបង្កើតប្រវត្តិសាស្ត្រដោយការចុះចតថ្នមៗនៅថ្ងៃទី ២១ ឬ ២២ ខែសីហា គឺតែប៉ុន្មានថ្ងៃមុនពេលយានរបស់ឥណ្ឌាចុះចត។ ប្រសិនបើវាជោគជ័យ យាន Chandrayaan-3 នឹងក្លាយជាយានទីពីរបានទៅដល់ប៉ូលខាងត្បូង៕
យាន Vikram ផ្ញើរូបភាពកៀកព្រះចន្ទមកផែនដី