ប្រែសម្រួល : កញ្ញាដាលីស (ឆានែលញូវអេស៊ា) ៖ ក្រុមអ្នកជំនាញបាននិយាយកាលពីថ្ងៃសុក្រ ទី១៨ សីហា ថា ការដាក់ពាក្យសុំការពារការក្ស័យធនដោយក្រុមហ៊ុនអភិវឌ្ឍន៍ចិន China Evergrande Group មិនមែនជារឿងភ្ញាក់ផ្អើលនោះទេ ព្រោះវាជាផ្នែករំពឹងទុកមួយនៃផែនការរៀបចំរចនាសម្ពន្ធបំណុលរបស់ក្រុមហ៊ុនឡើងវិញ។
ក្រុមហ៊ុនអភិវឌ្ឍន៍មានបញ្ហានេះបានដាក់ពាក្យសុំការការពារពីម្ចាស់បំណុលនៅក្នុងតុលាការជំនាញក្ស័យធនរបស់សហរដ្ឋអាម៉េរិកកាលពីថ្ងៃព្រហស្បតិ៍។
ពួកគេបាននិយាយថា ចំណាត់ការនេះក៏ទំនងជាមិនមានផលប៉ះពាល់ឆ្លងរាលដាលដល់សេដ្ឋកិច្ចចិនកាន់តែទូលំទូលាយនោះដែរ ដោយសារតែការធ្លាក់ចុះសេដ្ឋកិច្ចជាបន្តរបស់ចិនត្រូវបានជំរុញភាគច្រើនដោយកត្តាផ្សេងទៀតដូចជា តម្រូវការនាំចេញជាដើម។
វិស័យអចលនទ្រព្យមានចំនួនប្រហែលមួយភាគបួននៃសេដ្ឋកិច្ចរបស់ចិន។
Evergrande ធ្លាប់ជាក្រុមហ៊ុនអភិវឌ្ឍន៍ដែលលក់ដាច់បំផុតរបស់ប្រទេស ប៉ុន្តែបានក្លាយជាមុខមាត់នៃវិបត្តិបំណុលវិស័យអចលនទ្រព្យរបស់ចិន បន្ទាប់ពីធ្លាក់ចូលទៅក្នុងវិបត្តិសាច់ប្រាក់ងាយស្រួលនៅពាក់កណ្តាលឆ្នាំ ២០២១។ បច្ចុប្បន្ននេះ វាគឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលជំពាក់បំណុលគេច្រើនបំផុតនៅលើពិភពលោក ជាមួយនឹងទឹកប្រាក់បំណុលដល់ទៅជាង ៣០០ ពាន់លានដុល្លារ៕
វិបត្តិរបស់ Evergrande មិនទំនងមានផលប៉ះពាល់ដល់សេដ្ឋកិច្ចចិនទេ