ភ្នំពេញ៖ស្ថានតំណាងពាណិជ្ជកម្មប្រចាំស្ថានឯកអគ្គរាជទូតថៃនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នឹងរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មថៃ “Mini Thailand Week 2023” ចាប់ពីថ្ងៃទី ៣១ ខែ សីហា ដលថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៣ ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ១០យប់នៅបរិវេណអតីតផ្សារផាមកុងទីន័រ ក្រុងសៀមរាប ខេត្តសៀមរាប ។ពិព័រណ៍ពាណិជ្ជកម្មថៃនេះនឹងមានការដាក់បង្ហាញទំនិញថៃជាច្រើនប្រភេទដែលជាទំនិញមានគុណភាពល្អនិងដើម្បីរកតំណាងចែកចាយនៅកម្ពុជា ។
ពិព័រណ៍លើកនេះមានក្រុមហ៊ុនចូលរួមទាំងអស់ចំនួន៤៦ក្រុមហ៊ុនមានស្តង់សរុបចំនួន៥៨ស្តង់ក្នុងនោះនឹងនាំយកទំនិញជាច្រើនប្រភេទមកដាក់បង្ហាញ និងលក់ដូចជា ៖
១. ទំនិញម្ហូបអាហារ និង ភេសជ្ជៈ
២. សំលៀកបំពាក់ និង វាយនភ័ណ្ឌ
៣. គ្រឿងសំអាង និងទំនិញសុខភាព សម្ភស្ស
៤. សំភារៈប្រើប្រាស់ក្នុងផ្ទះ និង សំភារៈផ្ទះបាយ
៥. វត្ថុអនុស្សាវរីយ៍ និង តុបតែងផ្ទះ
៦. សំភារៈធ្វើពីស្បែក និង ស្បែកជើង
៧. សំភារៈតុបតែងផ្ទះ
៨. សំភារៈសំណង់
៩. ទំនិញឧបភោគ បរិភោគ
១០. ទំនិញ OTOP របស់ប្រទេសថៃ
១១. ទំនិញផ្សេងៗ ជាច្រើនទៀត
គោលបំណងក្នុងការរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week 2023 »គឺដើម្បីផ្សព្វផ្សាយផលិតផលរបស់ថៃដែលជា ផលិតផលមានគុណភាពល្អ តម្លៃសមរម្យ និងដើម្បីជាការអរគុណដល់អតិថិជនដែលគាំទ្រទំនិញថៃឲ្យមានឳកាសបានទិញទំនិញថៃ គុណភាពល្អ ក្នុងតម្លៃសមរម្យ។ ម្យ៉ាងទៀត ដើម្បីរិតចំណងមិត្តភាពរវាងប្រទេសនិងប្រជាជនទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត។
ក្នុងកំឡុងពេលរៀបចំពិព័រណ៍នេះ មានរៀបចំការប្រគុំតន្ត្រីដ៏ធំដែលមានតារាចម្រៀង និងតារាកំប្លែងល្បីៗ សម្តែងជូនទស្សនា នាពេលយប់ ចាប់ពីម៉ោង ៧ យប់ ដល់ម៉ោង ៩ យប់ជារៀងរាល់ថ្ងៃ ៕Ph