តារា​បង្ហាញ​ម៉ូត​អង់គ្លេស នាង​ដេ​មី រ៉ូ​ស បញ្ចេញ​រូបថត​កំប៉េះគូទ​ធំ ធ្វើឱ្យ​អ្នកគាំទ្រ ៧,១ លាន​នាក់​ជ្រួលជ្រើម​

1341
ចែករម្លែក

​ដោយ​ទទួល​រហស្សនាម​ថា គីម កា​ដា​សៀន របស់​អង់គ្លេស ដោយសារតែ​កំប៉េះគូទ​ធំ​របស់​នាង ឥឡូវ​នាង ដេ​មី រ៉ូ​ស (Demi Rose) បាន​ទាក់ទាញ​អ្នកគាំទ្រ​របស់​នាង​នៅលើ​អ៊ី​ន​ស្តា​ក្រាម​ជាថ្មី​ម្តងទៀត ជាមួយ​រូបថត​សិច​ស៊ី​ឃើញ​ហើយ​ចំហ​មាត់​ស្ទុះ​ជ្រុះ​ថ្គាម ខណៈដែល​នាង​ដេក​អាំង​ថ្ងៃ​នៅលើ​កោះ​មី​កូ​ណូ របស់​ក្រិ​ក​។​

​ថត​ក្នុង​ឈុត​ហែល​ទឹក​ស្តើង​រយាគ​ពណ៌​ផ្កាឈូក តារា​បង្ហាញ​ម៉ូត និង​ជា DJ រូបនេះ​ប្រហែលជា​ជ្រើសរើស​មុំ​ថត​បាន​យ៉ាង​ល្អឥតខ្ចោះ​ដើម្បី​បង្ហាញ​គូទ​ធំ​របស់​នាង ដោយ​ធ្វើឱ្យ​អ្នកគាំទ្រ ៧,១ លាន​នាក់​របស់​នាង​នៅលើ​អ៊ី​ន​ស្តា​ក្រាម​ជ្រួលច្របល់​ក្នុង​ឱ​រ៉ា​គ្រប់គ្នា​។​

​តារា​លេចធ្លោ​ក្នុង​បណ្តាញ​សង្គម​រូបនេះ ដែល​តាម​ពាក្យ​ចចាមអារ៉ាម គឺ​កំពុងមាន​ស្នេហា​ភ្លើតភ្លើន​ជាមួយ​តារាចម្រៀង​រ៉ែ​ប ឈ្មោះ​ធី​ហ្គា (Tyga) ជា​អតីត​សង្សារ​របស់​ប្អូនស្រី​ពៅ​របស់​នាង​គីម កា​ដា​សៀន គឺ​នាង ខាយ​លី ជែ​ន​ន័​រ បានសរសេរថា “​ជីវិត​គឺ​ស្រស់ស្អាត និង មាន​អ្វីៗ​ជាច្រើន​ត្រូវ​សើច​សប្បាយ​ជាមួយ​”៕ ដោយ៖ កញ្ញាដាលីស

នាង ដេ​មី រ៉ូ​ស ថត​បញ្ចេញ​កំប៉េះគូទ បង្អើល​អ្នកគាំទ្រ ៧,១ លាន​នាក់​នៅលើ​អ៊ី​ន​ស្តា​ក្រាម

ទីតាំងផ្សាយពាណិជ្ជកម្ម