ដោយៈសុវណ្ណកុម្ភៈ/ភ្នំពេញ៖ លោកអ៊ួតារាអគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បក្កតោកម្ពុជាបានឱ្យដឹងតាមសារអេឡិចត្រូនិកថា កីឡាករកីឡារិនីកីឡាគុនល្បុក្កតោកម្ពុជាដែលចូលរួមព្រឹត្តិការណ៍ការប្រកួត The International World Martial Art Union នៅទីក្រុងឃ្យុងយូរសាធារណរដ្ឋកូរ៉េខាងត្បូង នាពេលទទួលមេដាយប្រាក់មួយគ្រឿងនិងមេដាយសំរឹទ្ធបួនគ្រឿង។

ទៅតាមវិញ្ញាសារៀងៗខ្លួន។មេដាយប្រាក់ វិញ្ញាសា Weapon Duo បានទៅលើកីឡាករ ឈើន វណ្ណរិទ្ធ និងកីឡាករ រុន សាលីតនិងមេដាយសំរឹទ្ធ  វិញ្ញាសា Weapon Single Male បានទៅលើកីឡាករ ធួន ណារាក់។

ចំណែកមេដាយសំរឹទ្ធ  វិញ្ញាសា Weapon Swingle Female បានទៅលើ កីឡាការិនី សេន សាហ្វីរ៉ា មេដាយសំរឹទ្ធ វិញ្ញាសាBare Hand Single Male បានទៅលើកីឡាករ ពេជ្រ ពន្លឺ

លោកអគ្គលេខារងបានបន្ថែមទៀតថា ព្រឹត្តិការណ៍ការប្រកួត World Martial Art Union កម្ពុជាបានបញ្ជូនគ្រូបង្វឹកនិងកីឡាករកីឡារិនីកីឡាគុនល្បុក្កតោចំនួន៦នាក់រួមមានលោកគ្រូបង្វឹក អឿន រស្មី  កីឡាករ ពេជ្រ ពន្លឺ កីឡាករ រុន សាលីត កីឡាករ ធួន ណារ៉ាក់ កីឡាករ ឈើន វណ្ណរិទ្ធ និងកីឡាការិនី សេន សាហ្វីរ៉ា

ការធ្វើដំណើរទៅប្រទេសកូរ៉េដើម្បីចូលរួមព្រឹត្តិការណ៍ធំៗចំនួន បី គឺទី១ កិច្ចប្រជុំ The 22nd Annual General Meeting of the World Martial Arts Unionដោយសារកម្ពុជាគឺជាសមាជិក World Martial Arts Union ។ទី២ កិច្ចប្រជុំសមាជិកគណៈកម្មាធិការក្បាច់គុនជាប់ក្នុងបញ្ជីភណ្ឌមរតកវប្បធម៌អរូបីមនុស្សជាតិ និងចុងក្រោយគ្រូបង្វឹក និងកីឡាករកីឡារិនីព្រឹត្តិការណ៍ការប្រកួត World Martial Art Union នៅទីក្រុងឃ្យុងយូរ srn