បណ្តឹង​ជាង​២​ពាន់​ស្នើ​ឲ្យ​ដាក់ទោស​អាជ្ញាធរ​-​មន្ត្រី​រៀបចំ​ការបោះឆ្នោត និង​ការ​គូសសញ្ញា​គាំទ្រ​នៅលើ​សន្លឹកឆ្នោត​

906
ចែករម្លែក

​ដោយ : មុនី​រ័ត្ន​/​ភ្នំពេញ ៖ លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ថា បណ្តឹង​ក្រោយ​ថ្ងៃ​បោះឆ្នោត គឺមាន​ចំនួន ២២០៦​បណ្តឹង ពាក់ព័ន្ធ​ការ​គូសសញ្ញា​គាំទ្រ​គណបក្សនយោបាយ​នៅលើ​សន្លឹកឆ្នោត គឺ​សុំ​ឲ្យ​រាប់​យកតែ​សញ្ញា “​ធី​ក​” តែមួយគត់ និង​បណ្តឹង​ការពាក់ព័ន្ធ​ស្នើសុំ​ឲ្យ​មានការ​ពាក់ព័ន្ធ​និង​ការស្នើសុំ​ឲ្យ​មានការ​ផ្តន្ទាទោស​អាជ្ញាធ​រ និង​មន្ត្រី​រៀបចំ​ការបោះឆ្នោត ដែល​អនុវត្ត​ខុស​នីតិវិធី​។​

​លោក​បាន​បញ្ជាក់ថា “​បណ្តឹង​ភាគច្រើន គឺជា​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) ទាំងអស់ គាត់​ហាក់ដូច​ជាមាន​យុទ្ធនាការ​ដាក់ពាក្យ​បណ្តឹង​ទូទាំងប្រទេស ហើយ​ការសរសេរ​បណ្តឹង គឺ​ដូចៗ​គ្នា​ទាំងអស់ ហាក់ដូចជា​បានគ្រោង​ទុកជាមុន​។ បណ្តឹង​ដែល​ប្តឹង​មានដូចជា នៅ​ខេត្តបាត់ដំបង ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្ត​ត​កណ្តាល និង​តាម​បណ្តា​ខេត្ត​មួយចំនួនទៀត​”​៕B

ទីតាំងផ្សាយពាណិជ្ជកម្ម