កំពុងតែ​អត់​ហើយ ចោរលួច​ម៉ូតូ​បាត់​ទៀត​

1121
ចែករម្លែក

​ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​ដែល​ជីវភាព​កំពុង​ក្ស​ក្សត់ អត់​មាន​របរ​អ្វី​ក្រៅ ទិញ​ម៉ូតូ​បង់​រំលស់ មក​ធ្វើជា​មធ្យោបាយ សម្រាប់​រត់​ឌុប គ្រាន់​បាន​ប្រាក់ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ តែ​ត្រូវបាន​លោក​ចោរ គ្មាន​ក្តីមេត្តា លួច​កាច់ក​យកទៅ​បាត់ កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិតនៅ​បន្ទប់​ជួល ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ម៉ូតូ​ដែល​ចោរលួច​បាត់ ម៉ាក​ហុងដា សេ​១២៥ សេរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1G-6410 ជា​ម៉ូតូ​បង់​រំលស់ មាន​ម្ចាស់​ជា​ជនរងគ្រោះ ឈ្មោះ សំ ស៊ា​ង​អ៊ា​ន់ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប ស្នាក់នៅ​កន្លែងកើតហេតុ មាន​ស្រុកកំណើត ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​។​

​តាម​សម្តី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា គាត់​កំពុងតែ​អត់​ផង ជីវភាព​គ្រួសារ រក​មួយថ្ងៃ សម្រាប់​រស់​មួយថ្ងៃ ក្នុង​របរ រត់​ម៉ូតូឌុប ហើយ​ម៉ូតូ​នោះ​ទៀតសោត បង់​រំលស់​ជាមួយ​ក្រុមហ៊ុន នៅសល់​១​ឆ្នាំ​ទៀត​ទើប​ដាច់ មកដល់ពេលនេះ មាន​អ្វី​ទីពឹង​ទៀត កាលបើ​លោក​ចោរ គាត់​លួច​យក​ម៉ូតូ​ទៅ​បាត់​ហើយ​។​

​ក្រោយ​កើតហេតុ ជនរងគ្រោះ រត់​ទៅប្តឹង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​៣ ដើម្បី​ឲ្យ​ជួយ​ស្រាវជ្រាវ​។ ស្រប​ពេលដែល សមត្ថកិច្ច​ប៉ុស្តិ៍​ចោមចៅ​៣ ប្រកាស​ឲ្យ​កម្លាំង​ពាក់ព័ន្ធ ក្នុង​ខណ្ឌ ជុំវិញ ជួយ​ឃ្លាំមើល​ម៉ូតូ មួយគ្រឿង​ចោរលួច​កាច់ក ចេញពី​ភូមិ​ព្រៃទា ស្រាប់តែ​នៅក្នុង​ភូមិ ត្រពាំង​ល្វា សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ ភ្ញាក់ផ្អើល ឆោឡោ បន្ទាប់ពី​មាន​ជនសង្ស័យ​ចូល​លួច​ម៉ូតូ មួយគ្រឿង ម៉ាក ហុងដា សេ​១២៥ សេរី​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក ភ្នំពេញ​1GV-6946 ទៅ​បាត់​ដោយ​សុ​វត្តិភាព ពោល​មួយ​ភ្លែត​កើតមាន​ចោរកម្ម លួច​កាច់​សោក​ម៉ូតូ​២​គ្រឿង​បានសម្រេច​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម