ដោយៈសុផល/ភ្នំពេញ៖ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយរបស់ព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភានីតិកាល ទី៧ដែល ប្រសូតចេញពីការបោះ ឆ្នោតកាលពិថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនឹងត្រូវប្រកាសសុពលភាពរបស់ខ្លួនមុនចូលបំពេញភារកិច្ច ជូនជាតិ មាតុភូមិ។ នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី នៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់លោកនាព្រឹកថ្ងៃទី២១សីហា។
សម័យប្រជុំពេញអង្គលើកទី១ ត្រូវបានប្រោសព្រះរាជទានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្រោយប្រកាសសុពលភាពតំណាងរាស្រ្តទាំងអស់នឹងត្រូវធ្វើសច្ចាប្រណិធាននៅព្រះទីនាំង ទេវាវិនិច្ឆ័យ។ នេះជាដំណើរការទូទៅ និងជាប្រក្រតីនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានផ្តល់សេចក្តីទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា តាមរយៈការចេញទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្ស ដើម្បីគណបក្សបន្តដឹកនាំរាជរដ្ឋាភិបាលក្នុងនីតិកាលថ្មីនេះតទៅទៀត។
ជយោ! ព្រះរាជាណាចក្រកម្ពុជា!
លោក ហ៊ុន ម៉ានី បានបន្តថាទូលព្រះបង្គំយើងខ្ញុំជាតំណាងរាស្រ្តសូមក្រាបថ្វាយបង្គំនិងសម្តែងថ្វាយនូវកត្តញ្ញូកត្តវេទីថ្វាយព្រះករុណា ជាអម្ចាស់ ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលស្តេចយាងជា ព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុតបើកសម័យប្រជុំលើកដំបូងនៃរដ្ឋសភា នីតិកាលទី៧។ព្រះរាជវត្តមានដ៏ថ្លៃថ្លាបំផុតនេះគឺជាការប្រោះ ព្រុំពរជ័យប្រទាដល់ស្ថាប័ននីតិបញ្ញត្តិក្នុងការចាប់ផ្តើមបេសកកម្មរបស់ខ្លួន។ទូលព្រះបង្គំជាខ្ញុំនឹងចងចាំព្រះរាជឱង្ការផ្តាំផ្ញើដ៏ថ្លៃថ្លាបំផុតនៃអង្គព្រះករុណាថ្លៃវិសេស ដែលឱ្យតំណាងរាស្រ្តត្រូវទាំងអស់ខិតខំយកអស់សមត្ថភាពដើម្បីបម្រើជាតិ និងប្រជាជន៕សរន-pc