ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ក្រសួងសន្តិសុខរដ្ឋរបស់ចិនបាននិយាយកាលពីថ្ងៃចន្ទទី២១សីហាថា ចិនកំពុងស៊ើបអង្កេតជនជាតិចិនដែលត្រូវបានចោទប្រកាន់ពីបទធ្វើចារកម្មឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលរបស់សហរដ្ឋអាម៉េរិក (CIA) ។
ក្រសួងបាននិយាយថា ជនជាតិចិនអាយុ ៣៩ ឆ្នាំឈ្មោះថា ហាវ (Hao) គឺជាកម្មាភិបាលនៅក្រសួងមួយ ហើយបានទៅសិក្សានៅប្រទេសជប៉ុន ជាកន្លែងដែលការជ្រើសរើសចារកម្មបានកើតឡើង។
ភេទរបស់ហាវមិនត្រូវបានលាតត្រដាងទេ។
សេចក្តីថ្លែងការណ៍នេះបានកើតឡើងតិចជាងពីរសប្តាហ៍បន្ទាប់ពីក្រសួងបាននិយាយថា ខ្លួនបានរកឃើញជនជាតិផ្សេងទៀតសង្ស័យកំពុងធ្វើចារកម្មឱ្យ CIA ។
ស្ថានទូតអាម៉េរិកប្រចាំទីក្រុងប៉េកាំងមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការបំភ្លឺរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រទេ៕