ដោយបាយ័ន/សៀមរាបៈ មានការលួចអារឈើក្រញូង នៅក្នុងឧទ្យានអង្គរ ខេត្តសៀមរាបយកទៅបាត់ ហើយក្រោយមកទើបមានការភ្ញាក់ផ្អើល។
សកម្មភាពនេះវាជារឿងថ្មីទៀតដែលកើតមានដដែលនៅតបន់ឧទ្យានអង្គរ ក្នុងខេត្តសៀមរាបនេះ។
ដើមឈើក្រញូងមួយដើមដែលគេលួចអារយ៉ាងស្ងៀមស្ងាត់នេះត្រូវបានប្រភពអះអាងថា កើតឡើងនៅចំណុចភូមិមណ្ឌុល៣ សង្កាត់ស្លក្រាម ក្នុងឧទ្យានអង្គរ ។
ប្រភពនិយាយទៀតថា ឈើក្រញូងត្រូវបានគេលួចកាប់យកទៅបាត់ដោយសុវត្តិភាពនោះ អាចកើតមាននៅចន្លោះយប់ថ្ងៃទី២០ ទៅយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ៕ P / N