ដោយៈសុផល/ភ្នំពេញ៖Epson Laser Projectors ទទួលបានការពេញនិយមបំផុតនិងជាប់ចំណាត់ថ្នាក់លេខ១ទូទាំងពិភពលោករយៈពេល២២ឆ្នាំ ជាប់ៗគ្នា។ឥឡូវនេះ Epson Laser Projectors បានអភិវឌ្ឍឈានដល់បច្ចេកវិទ្យាទំនើបចុងក្រោយបំផុតដែលមានគុណភាពនិងការរចនាយ៉ាងប្រណីតបំផុត។
កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ Epson ដែលជាក្រុមហ៊ុនមានបច្ចេកវិទ្យាឈានមុខគេបានប្រកាសបញ្ចេញលក់នូវម៉ាស៊ីនបញ្ចាំងរូបភាពឡេស៊ែរស៊េរីថ្មី ចំនួនបីប្រភេទរបស់ខ្លួននោះគឺ Epson ស៊េរី Epson High Brightness Projector, Interactive Short Throw Projector និងHome Cinema Projector ទៅក្នុងទីផ្សារកម្ពុជា។ម៉ាស៊ីនបញ្ចាំងរូបភាពស៊េរីថ្មីនេះត្រូវបានក្រុមហ៊ុនធ្វើការរចនាឡើងប្រកបដោយប្រណីតភាព និងបំពាក់នូវបច្ចេកវិទ្យាថ្មីៗចុងក្រោយបំផុត។
នៅក្នុងកម្មវិធី “Epson Ultra Laser Projectors”រៀបចំឡើងនាថ្ងៃទី២៣ខែសីហានៅសាលសន្និបាត ប៉េងហួតហ្គ្រេនហលបឹងស្នោ រាជធានីភ្នំពេញ លោក Kanin Dhampiban-Udom ប្រធានផ្នែកគ្រប់គ្រងទីផ្សារ និងយុទ្ធសាស្ដ្ររបស់ក្រុមហ៊ុន Epsonប្រចាំតំបន់ឥណ្ឌូចិន(Indochina) បានមានប្រសាសន៏ថា៖”តាមរយៈការពង្រឹងអាជីវកម្មនិងយុទ្ធសាស្ដ្រទីផ្សារបានធ្វើឱ្យការលក់របស់ក្រុមហ៊ុនរក្សាបាននូវស្ថិរភាពល្អ ទោះបីជាពិភព លោកកំពុងជួបនូវវិបត្តសេដ្ឋកិច្ច ឬ វិបត្តិ Covid 19 យ៉ាងណាក្តី ។ កត្តាទាំងអស់នេះ ជោគជ័យទៅបានគឺ ដោយសារ ការចូលរួមចំណែក និង ទទូលបានការគាំទ្រ យ៉ាងច្រើន ពីសំណាក់អតិថិជន និងក្រុមហ៊ុនដែលជាដៃគូអាជីវកម្ម។
លោកសង្ឃឹមថា៖ក្រុមហ៊ុនEPSON នឹងបន្តពង្រីកវិសាលភាពពាណិជ្ជកម្មរបស់ខ្លួនតាមរយៈការបន្តផ្តល់ជូននូវបច្ចេកវិទ្យាថ្មីនិងការបណ្តុះបណ្តាល ក្នុងគោលបំណងលើកកំពស់វិស័យពាណិជ្ជកម្ម និងបច្ចេកវិទ្យា ដើម្បីក្លាយជាដៃគូនិងជាមិត្តភ័ក្ត្រអាជីវកម្មដ៏ល្អបំផុតនៅក្នុងប្រទេសកម្ពុជា។
លោកស្រី Amy Kwa តំណាងក្រុមហ៊ុន Epson Southeast Asia មកពីប្រទេសសិង្ហបុរី និងជាប្រធានគ្រប់គ្រងផលិតផលប្រចាំតំបន់អាស៊ីអាគ្នេយ៍បានសម្តែងនូវភាពជឿជាក់ថា“តាមរយៈការដាក់សម្ភោធម៉ូឌែលProjectorទាំងបីប្រភេទនេះនឹងអាចសម្រូលដល់តម្រូវការ ប្រើប្រាស់ក្នុងការប្រជុំរបស់ក្រុមហ៊ុនអាជីវកម្មគ្រប់ទំហំនៅក្នុងប្រទេសកម្ពុជានិងជាពិសេសសំរាប់ការកំសាន្តនៅតាមគេហដ្ឋានរបស់អតិថិជនទាំងទូទៅ។យើងនឹងខិតខំពង្រឹងរាល់គុណភាពផលិតផលរបស់Epsonនិងបង្កើននិរន្តរភាពរបស់ខ្លួនជាបន្តទៀតតាមរយៈការធានាថាផលិតផលនឹងមានគុណភាពល្អជាងផលិតផលរបស់ដៃគូប្រកួតប្រជែងនិងការផ្តល់ជូននូវសេវាកម្មក្រោយការលក់ដ៏ល្អឥតខ្ចោះពីដៃគូ ចែកចាយដែលមានកិច្ចសហការដ៏យូរអង្វែងរបស់យើង។”
ទាក់ទងនឹងProjectorទាំង៣ប្រភេទ ដែលមកដល់ទីផ្សារកម្ពុជានេះ អ្នកជំនាញក្រុមហ៊ុនEpson បានឱ្យដឹងថា៖Epson High Performance Projector ម៉ូឌែល PU ស៊េរី ជាជំរើសដ៏ល្អបំផុតក្នុងការប្រើប្រាស់ក្នុងបន្ទប់សាលសន្តិបាតធំៗ ឬក្នុងសាលប្រជុំធំចាប់ពីទំហំ Screen ចាប់ពី ៥ ម៉ែត្រឡើងទៅ។ ចំណែកឯប្រភេទ Short Throw Interactive Projector ម៉ូឌែល EB-770Fiល្អបំផុតសម្រាប់គ្រឹះស្ថានអបរំ ដែលត្រូវការធ្វើបទបង្ហាញតាមបែបឌីជីថល អន្តរកម្ម (Interactive Touch Screen)ឬត្រូវការកត់ចំណាំផ្សេងនិងចង់រក្សាទុកបន្ទាប់ពីធ្វើបទបង្ហាញរួច។ លើសពីនេះទៅទៀត ម៉ាស៊ីនបញ្ចាំងរូប Epson អាចជួយដោះស្រាយជូនម្ចាស់អាជីវកម្ម ឬក្រុមហ៊ុនសហគ្រិនដែលមានបន្ទប់ប្រជុំតូចចង្អៀតនិងចង់ម៉ាស៊ីនបញ្ចាំងរូបមានផ្ទាំងស្គីនធំនិងមានរូបភាពច្បាស់ល្អ HD។រីឯប្រភេទHome Cinema Projector មានរូបរាងស្រាលល្មម ហើយបានបំពាក់ Android TV មកជាមួយដែលល្អបំផុតក្នុងការកំសាន្តបែបគ្រួសារ និងការងារមានភាពងាយស្រួលយកតាមខ្លួន។
ក្រុមហ៊ុន Epson ជាក្រុមហ៊ុនបច្ចេកវិទ្យា ដ៏ឈានមុខគេនៅលើពិភពលោកផ្តោតសំខាន់លើការទំនាក់ទំនងរវាងមនុស្សនិងឧបករណ៍ប្រើប្រាស់និងពត៌មាន តាមរយះបច្ចេកវិទ្យាថ្មី ប្រកបដោយប្រសិទ្ធភាព ស្ថិរភាពនិងភាពជាក់លាក់។តាមរយៈខ្សែចង្វាក់ផលិតកម្មចាប់ពីម៉ាស៊ីនព្រីន inkjet និងប្រព័ន្ធបោះពុម្ពឌីជីថល ហើយក៏បានបង្កើតម៉ាស៊ីនបញ្ចាំងរូបភាព បច្ចេកវិទ្យា 3LCDជាមួយ វែនតាឆ្លាតវៃ ប្រព័ន្ធសេនស័រ និងមនុស្សយន្តបំរើក្នុងវិស័យឧស្សាហកម្ម។ ក្រុមហ៊ុនផ្តោតលើការពន្លឿនការបង្កើតថ្មី និងពង្រឹងការរំពឹងទុករបស់ផលិតផល inkjet, visual communications, ឧបករណ៍ Wearable និងមនុស្សយន្តផងដែរ។ EPSONមានវត្តមានជាច្រើនឆ្នាំមកហើយនៅក្នុងអាជីវកម្មបោះពុម្ព ហើយវត្តមានរយះពេលជិត ២០ ឆ្នាំ ក្នុងទីផ្សារប្រទេសកម្ពុជាផងដែរ៕ Ph