ដោយៈ តារារិទ្ធ / ភ្នំពេញ៖ នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅរដ្ឋសភាជាតិ សម្តេចអគ្គមហាសេនានតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា បានថ្លែងថាៈ មានអ្នកធ្វើអត្ថាធិប្បាយថា សម្តេចផ្ទេរតែតំណែ ងនាយករដ្ឋមន្ត្រី តែមិនបានផ្ទេរអំ ណាចទេ ដែលនោះជាអត្ថាធិប្បាយដ៏ល្ងឹតល្ងង់ របស់អ្នកដែលមិនចង់យល់ ឬអាចនិយាយបានថា ចំណេះដឹងទាបពេក។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាៈ «ពិតណាស់ហើយ មានការធ្វើ អត្ថាធិប្បាយខ្លះ ថា ហ៊ុន សែន ផ្ទេរតែតំណែងទេ ក៏ប៉ុន្តែមិនបានផ្ទេរអំណាច នោះជាការ អត្ថាធិប្បាយដ៏ល្ងឹតល្ងង់របស់ អ្នកដែលមិនចង់យល់ ឬអាចនិយាយបានថា ចំណេះដឹងទា បពេក»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាៈ អំណាចផ្សារភ្ជាប់នឹងមុខតំណែង គួរតែបង្រៀន ដល់អ្នកធ្វើអត្ថាធិប្បាយបែបនេះ ថាតើសមាជិកសភា អាចអនុញ្ញាតឱ្យចុះហត្ថលេខា ជំនួសនាយករដ្ឋមន្ត្រីទេ ? តើប្រធានគណបក្សនយោបាយ កាន់អំណាច គឺអនុញ្ញាត ឱ្យមានការផ្ទេរអំណាច ឱ្យមានការចុះហត្ថលេខា ជំនួសនាយករដ្ឋមន្ត្រីទេ ? សម្តេច ចោទជាសំណូរទៀតថា បើសិនល្ងឹតល្ងង់បែបនេះ តើពេលណាទៅ អាចយកឈ្នះ គណបក្សប្រជាជនកម្ពុជាបាន?។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានក្រើនរំលឹកដាស់តឿន ទៅដល់អ្នកធ្វើអត្ថាធិប្បាយ និងវិភាគបែបឡប់ៗមួយចំនួន បង្កើនការចេះដឹងឲ្យបានច្រើនជាងនេះ ក្រែងលោមាន លទ្ធភាព ដើម្បីពេលណាមួយនោះ អាចថា ២០ ឆ្នាំ ឬជាតិក្រោយ អាចឈ្នះគណបក្សប្រ ជាជនកម្ពុជាបាន៕ V / N