តារា​ចិន​មាន​ស្តុកស្តម្ភ​ជាងគេ នាង ហ្វា​ន ពីង​ពីង ត្រូវបាន​ហាម​មិនឱ្យ​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស ចំពេល​មានការ​ស៊ើបអង្កេត​អំពី​ការ​គេចវេស​ពន្ធ​

1269
ចែករម្លែក

​យោងតាម​កាសែត​ចិន​មួយ​បានឱ្យដឹងថា តារា​សម្តែង​ស្រី​មាន​បំផុត​របស់​ចិន នាង ហ្វា​ន ពីង​ពីង ត្រូវបាន​ហាមឃាត់​មិនឱ្យ​ចាកចេញ​ពី​ប្រទេស បន្ទាប់ពី​មានការ​អះអាង​ជាច្រើន​ថា នាង​បាន​គេចវេស​ពន្ធ​។​

​តារា​សម្តែង​វ័យ ៣៦ ឆ្នាំ​រូបនេះ​គឺជា​តារា​សម្តែង​ដែល​ទទួលបាន​ប្រាក់បៀវត្សរ៍​ខ្ពស់បំផុត​មួយរូប​នៅលើ​ពិភពលោក​។ ប្រាក់ចំណូល​របស់​នាង​គឺ​ប្រហាក់ប្រហែល​ទៅនឹង​តារា​ហូលីវូដ​ល្បីៗ​ដូចជា នាង អេ​ម​ម៉ា ស្តូ​ន នាង ជែ​ន​នី​ហ្វើ អ៊ែន​នី​ស្តុ​ន និង នាង ជែ​ន​នី​ហ្វើ ឡូ​រិ​ន​។​

​ទោះយ៉ាងណា ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន​បាន​រាយការណ៍​ថា ឥឡូវនេះ​នាង​កំពុង​ប្រឈម​នឹង​ការ​រឹតបន្តឹង​ការធ្វើដំណើរ ខណៈដែល​ប៉ូលិស​កំពុង​ស៊ើបអង្កេត​អំពី​ការចោទប្រកាន់​គេចវេស​ពន្ធ​ប្រឆាំង​លើ​រូបនាង​។​

​យោងតាម​ទស្សនាវដ្ដី Forbes China បានឱ្យដឹងថា នាង​ហ្វា​ន ពីង​ពីង ដែល​បាន​បង្ហាញខ្លួន​ក្នុង​ភាពយន្ត​ល្បី​ប្រចាំឆ្នាំ ២០១៤ គឺ​រឿង X-Men: Days of Future Past បាន​ឈរ​នៅលើ​កំពូល​តារាង​ប្រាក់ចំណូល​របស់​តារាភាពយន្ត​ចិន​ឆ្នាំ ២០១៧ ក្រោយពី​ទទួលបាន​ប្រាក់ចំណូល ៣០០ លាន​យ័ន (​ជាង ៤៣ លាន​ដុល្លារ​)​។​

​យោងតាម​របាយការណ៍​ដាច់ដោយឡែក​មួយ​របស់​ទស្សនា​វ​ដ្តី Forbes បានឱ្យដឹងថា នាង អេ​ម​ម៉ា ស្តូ​ន បើ​ប្រៀបធៀប គឺ រកចំណូលបាន ២៦ លាន​ដុល្លារ​នៅ​ចន្លោះ​ខែមិថុនា​ឆ្នាំ ២០១៦ ដល់​ខែមិថុនា​ឆ្នាំ ២០១៧ ដោយ​ធ្វើឱ្យ​នាង​ក្លាយជា​តារា​សម្ដែង​មាន​ប្រាក់ចំណូល​ខ្ពស់បំផុត​ក្នុង​ពិភពលោក​នៅ​គ្រានោះ​។​

​របាយការណ៍​អំពី​ការហាមឃាត់​ការធ្វើដំណើរ​របស់​នាង​ហ្វា​ន ពីង​ពីង ត្រូវបាន​ចេញផ្សាយ​ជា​លើកដំបូង​កាលពី​ថ្ងៃ​សៅរ៍​ទី​២៨​កក្កដា ដោយ​វេ​ប​សាយ​សារព័ត៌មាន​ចិន The Economic Observer ។​

​ទោះយ៉ាងណា របាយការណ៍​នោះ​ត្រូវបាន​ដកចេញ​ពី​វេ​ប​សាយ​ដោយ​គ្មាន​ការពន្យល់ ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិនដីគោក​ផ្សេងទៀត​មិនអាច​ទាក់ទង​បញ្ជាក់​បានឡើយ​៕ ដោយ៖ កញ្ញាដាលីស

នាង​ហ្វា​ន​ពីង​ពីង​ត្រូវបាន​ហាមឃាត់​មិនឱ្យ​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស ខណៈ​អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​ការអះអាង​ថា នាង​គេចវេស​ពន្ធ

ទីតាំងផ្សាយពាណិជ្ជកម្ម