​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពីបទ​លួច​ទ្រព្យសម្បត្តិ​អ្នកដទៃ​

1062
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​បន្ទាប់ពី​ពួកគេ​ធ្វើ​សកម្មភាព​លួច​កញ្ឆេ​ដាក់​បន្លែ​ហើយ​យក ទៅ​លក់​នៅ​ផ្សារ​ដើម​គ​ត្រូវ​ម្ចាស់​ចាប់បាន​ម្នាក់​យកមក​ប្រគល់​ឲ្យ​សមត្ថកិច្ច​។

ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ខាងក្រោយ​ផ្សារ​ស្ទឹងមានជ័យ​ថ្មី​ភូមិ​ទ្រា​៣​សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ​កាលពី​វេលា​ម៉ោង​២ រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​៣១​ខែ​កក្ដ​ដា​ឆ្នាំ​២០១៨ ។​

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន ទី​១៖ មានឈ្មោះ ខំ សុខ​ជា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​មុខរបរ​រើស​អេតចាយ ស្នាក់ នៅផ្ទះ​ជួល ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ​២ ។​ទី​២៖ មានឈ្មោះ ចាន់ សុភាព ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ មុខរបរ រើស​អេ​ត ចាយ ស្នាក់នៅ​បន្ទាប់​ផ្ទះជួល​ជាមួយគ្នា ។ ដោយឡែក​ជនរងគ្រោះ​មានឈ្មោះ ហួន សុ​ភ័​ក្រ​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​មុខរបរ​លក់​បន្លែ​នៅ​ផ្សារ​ដើម​គ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹងមានជ័យ​១​សាកសួរ​និង​កសាង​សំណុំរឿង​ប​ញ្ជួ​ន ទៅ​អធិការនគរបាល​ខណ្ឌ​មានជ័យ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕S/​

​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពីបទ​លួច​ទ្រព្យសម្បត្តិ​អ្នកដទៃ​

ទីតាំងផ្សាយពាណិជ្ជកម្ម