ដោយៈចាន់តូ/ភ្នំពេញ៖ យុវជនម្នាក់និងយុវតីពីរនាក់ទៀតបានបាត់បង់ជីវិត បន្ទាប់ពីបើកម៉ូតូវ៉ាក់អើនិងរថយន្តក៏ចាប់ហ្វ្រាំងបោកដួលក៏ត្រូវរថយន្តកិនកាលពីវេលាម៉ោងជាង១២យប់ រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី ២២ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចកណ្ដាលស្តុប 24 ម៉ោងតាមបណ្តោយផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យុវតីទាំងពីរនាកើ មានឈ្មោះ ម៉ីម៉ី និង ឈ្មោះស្រីភា។ ចំណែកឯយុវជនម្នាក់ទៀតឈ្មោះ សំណាង អាយុ១៩ឆ្នាំ។ពួកគេជិះម៉ូតូស្គុបពីពណ៌ស ពាក់ស្លាកលេខភ្នំពេញ1KG.7491 ។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថាដំបូងឡើយគេឃើញជនរងគ្រោះជិះម៉ូតូឌុបគ្នាតាមបណ្តោយផ្លូវឧកញ៉ា ម៉ុងរិទ្ធី ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន។មកដល់ចំណុចកើតហេតុខាងលើ វ៉ាក់អើនិងរថយន្តកុងតឺន័របើកតាមបណ្តោយផ្លូវភ្នំពេញហាណូយមកពីត្បូងទៅជើង ក៏ចាប់ហ្វ្រាំងបោកដួលហើយរថយន្តកុងតឺន័រកិនទាំងបីនាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។បន្ទាប់ពីកិនហើយរថយន្តកុងតឺន័របានថែមល្បឿនរត់ទៅបាត់ស្រមោលតែម្ដង។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយកមធ្យោបាយទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឱ្យសាច់ញាតិដឹកទៅធ្វើបុណ្យតាមប្រពៃណី៕សរន