៤៨​នាក់​ស្លាប់ នៅពេល​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ឥណ្ឌា​ភាគ​ខាងលិច​

1187
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២៦​កក្កដា​ថា មនុស្ស​យ៉ាងតិចណាស់​ចំនួន​៤៨​នាក់​បាន​ស្លាប់ នៅពេលដែល​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​នៅ ឥណ្ឌា​ភាគ​ខាងលិច កាលពី​ចុង​សប្តាហ៍​មុន​។​

​នៅ​រដ្ឋ​រា​ចា​ស្ថាន ផ្លូវ​ជាច្រើន​នៅ​សង្កាត់​ចំនួន​៤​នៅក្នុង​រដ្ឋ​នេះ ត្រូវបាន​ទឹក​ជន់​លិច ដោយ​បណ្តាលឱ្យ​មនុស្ស​រាប់ម៉ឺន​នាក់​ទៅណា​មិន​រួច​ដោយ​ជាប់​នៅលើ​អគារ​ខ្ពស់ៗ​។ ក្រុម​អ្នក​សង្គ្រោះបាន​ប្រញាប់ប្រញាល់​ទៅ​ជួយសង្គ្រោះ​មនុស្ស​រាប់ពាន់នាក់​ផ្សេងទៀត​ដែល​ផ្ទះ​របស់​ពួកគេ​ត្រូវបាន​ទឹក​ជន់​លិច​ឬ​ត្រូវបាន​បំផ្លាញ​។​

​នៅ​រដ្ឋ​គូ​ចា​រ៉ាត់ មនុស្ស​យ៉ាងតិចណាស់​ចំនួន​២៩​នាក់ បាន​ស្លាប់ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។ ចំនួន​អ្នកស្លាប់​នៅ​សប្តាហ៍​នេះ បាន​កើន​ឡើងដល់​៨៣​នាក់ ចាប់តាំងពី​មាន​ភ្លៀង​ធ្លាក់​នេះ ដែល​ធ្លាក់ភ្លៀង​ពី​ខែមិថុនា​រហូតដល់​ខែកញ្ញា​។​

​នៅ​រដ្ឋ​ទាំង​២​នេះ កងទ័ព​និង​ក្រុម​អ្នក​សង្គ្រោះ​សរុប​រាប់ពាន់នាក់ បានធ្វើការ​សង្គ្រោះ​ដើម្បី​ជួយ​មនុស្ស​រាប់ពាន់នាក់​ដែល​ជាប់​ទៅណា​មិន​រួច​ដោយសារ​ទឹកជំនន់​នេះ​៕ ដោយ៖ សុខា

​ទឹកជំនន់​នៅ រដ្ឋ​គូ​ចា​រ៉ាត់ ប្រទេស​ឥណ្ឌា

ទីតាំងផ្សាយពាណិជ្ជកម្ម