​ក្រោយពី​រាំវង់​ចប់​ត្រូវគេ​កាប់​បុរស​ម្នាក់​បណ្តាល​ឱ្យស្លាប់​នៅ​ស្រុក​ថ្ពង​

1211
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​បុរស​ម្នា​ក់បាន​ស្លាប់​ខណៈដែល​នាំគ្នា​ជួល​ធុងបាស់​ដាក់​រាំវង់​ក្នុងភូមិ​ព្រៃ​ទីទុយ​ឃុំ​យាអង្គ​ស្រុក​ថ្ពង​ខេត្តកំពង់ស្ពឺ​ហើយ​ត្រូវគេ​កាប់​មួយ​ដាវ​បណ្តាល​ឲ្យ​ស្លាប់​នៅ​ពាក់​កណ្តាលផ្លូវ​ពេល​បញ្ជូនទៅ​សង្គ្រោះ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​៣០​ខែកក្កដា​ឆ្នាំ​២០១៨​។​

​តាម​សម្ដី​ឈ្មោះ​ឈួន​សាន់​លី​ភេទ​ស្រី​អាយុ​៣៣​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​ទីទុយ​ឃុំ​យាអង្គ​ស្រុក​ថ្ពង​ដែល​ត្រូវជា​ប្រពន្ធ​ជនរងគ្រោះ​ឈ្មោះ​ហម​ស្រស់​អាយុ​៣១​ឆ្នាំ​រស់នៅ​ភូមិ​ជាមួយគ្នា​។​គាត់​បាន​និយាយថា​មុនពេល​កើតហេតុ​គាត់​និង​បងប្អូន​បាន​អង្គាស​លុយ​គ្នា​ទៅ​ជួល​ធុងបាស់​រាំលេង​ក្នុងភូមិ​រហូតដល់​ម៉ោង​១១​យប់​មាន​ក្រុមក្មេងស្ទាវ​មួយក្រុម​មាន​គ្នា​ប្រមាណ​ជាង​២០​នាក់​។​

​មន្ត្រីនគរបាល​ជំនាញ​ស្រុក​ថ្ពង​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ដែល​ស្លាប់​នេះ​ដោយសារតែ​ក្រុម​ជនសង្ស័យ​កាប់​មួយ​ដាវ​ចំ​កញ្ចឹងករ​ខាងស្តាំ​បណ្តាល​ឲ្យ​ផុង​រលា​ទើ​ម​មិន​អាចជួយ​សង្គ្រោះបាន​។​

ក្រោយពី​ពិនិត្យ​សព​ជនរងគ្រោះ​ហើយ​មន្ត្រី​ជំនាញ​បានប្រគល់​សព​ជនរងគ្រោះ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​បច្ចុប្បន្ន​លោក​សម​សាក់​នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​ចុះ​ស្រាវជ្រាវ​រក​ក្រុម​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕S/

​ក្រោយពី​រាំវង់​ចប់​ត្រូវគេ​កាប់​បុរស​ម្នាក់​បណ្តាល​ឱ្យស្លាប់​នៅ​ស្រុក​ថ្ពង​

ទីតាំងផ្សាយពាណិជ្ជកម្ម