​ព្រឹកស្អែក​សម្តេច​តេ​ជោ អញ្ជើញ​សម្ពោធ​កំពង់ផែ​ដឹកជញ្ជូន​អ្នកដំណើរ​តាមផ្លូវ​ទឹក ​ភ្នំពេញ-តាខ្មៅ

1314
ចែករម្លែក

ភ្នំពេញ​៖​ព្រឹកស្អែក​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នឹង​អញ្ជើញ​សម្ពោ​ធ​ផែ​កាណូត​ដឹក​អ្នកដំណើរ​ពី​ព្រែក​ព្នៅ​រាជ ធានី​ភ្នំពេញ ទៅកាន់​ក្រុង​តាខ្មៅ​ខេត្តកណ្តាល នៅ​ចំណុចស្ថានីយ​ឬស្សីកែវ នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ ។​ បន្ទាប់ពីបានដាក់ឲ្យដំណើរការអស់រយៈពេលប្រមាណ ៣ ខែ គឺចាប់ពីថ្ងៃទី ៦ ខែ មេសា ២០១៨ ។

​ប្រភព​ផ្លូវការ​បាន​ឲ្យ​ដឹងថា​ពិធី​​នេះ​នឹងធ្វើ​ឡើង​ដោយ​ពុំមាន​វេទិកា​នោះទេ។​ពិធី​នេះ​មាន​អ្នកចូលរួម​ប្រមាណ ៥០០ នាក់ ។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ថ្លែង​សុន្ទរកថា ក្នុងពិធី​សម្ពោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កំពង់ផែ​កាណូត​ដឹក​អ្នកដំណើរ​តាមផ្លូវ​ទឹក ។

​បើតាម​លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល មាន​កាណូត​ចំនួន ៤ គ្រឿង​បានដាក់​ធ្វើ​ចរាចរណ៍​ដឹក​អ្នកដំណើរ​ចេញពី​ព្រែក​ព្នៅ​ទៅ​ក្រុង​តាខ្មៅ​ដោ យ​ចំណាយពេល​ជា​មធ្យម ៣៥ នាទី ក្នុង​ចម្ងាយ​ផ្លូវទឹក​សរុប​ប្រមាណ​២៥​គីឡូម៉ែត្រ ។ ក្នុងចំណោម​កាណូត​ទាំង​៤ គ្រឿង​នេះ​មាន ២ គ្រឿង​ជាកា ណូ​តរបស់​ក្រុមហ៊ុន Royal Express Boat ដែល​មួយគ្រឿងៗ​អាច​ផ្ទុក​មនុស្ស​៦០​នាក់​និង​២​គ្រឿង​ទៀត​ជា​កាណូត​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ដែល​បញ្ជា​ទិញ​ពី​ប្រទេស​វៀតណាម​ក្នុងតម្លៃ​ជិត​២០​ម៉ឺន​ដុល្លារ​ក្នុង​មួយគ្រឿង ដែល​អាច​ផ្ទុក​បាន​៥៤​នាក់ ដែលមាន​បំពាក់​ម៉ាស៊ីនត្រជាក់​និង​ពោង សុវត្ថិភាព​ផងដែរ ។

​លោក​រដ្ឋមន្ត្រី​ឲ្យ​ដឹង​ដែរ​ថា​កាណូត​ដឹក​អ្នកដំណើរ​នេះ​មាន​ចំណត​ចំនួន​៥  ,​ចំណតឬស្សីកែវ ​ចំណតនាវា​ផ្សារ​ចាស់, ចំណតនាវាចតុមុខ, ចំណតនាវាច្បារអំពៅ និង ចំណតនាវាតាខ្មៅ ។ ចំណតនាវាដឹកអ្នកដំណើរ​ទាំង​៥កន្លែងខាងលើ ត្រូវចំណាយថវិកាជាតិសរុបចំនួនជាង ៦.០២៩ លានរៀលស្មើនឹងជាង ១.៥លានដុល្លារ។

​កន្លងមក​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​បើក​ឲ្យ​ដំណើរការ​គម្រោង​កាណូត​ដឹក​អ្នកដំណើរ​ពី​ព្រែក​ព្នៅ​ភ្នំពេញ​-​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល រយៈពេល​៣ ខែ ដោយ​មិន​គិតថ្លៃ គឺ​គិត​ចាប់ពី​ខេ​មេសា ដល់​ថ្ងៃទី​១ ខែសីហា ឆ្នាំ ២០១៨ ក្នុង​គោលបំណង​កាត់បន្ថយ​ការចំណាយ​របស់ ប្រជាពលរដ្ឋ​ព្រមទាំង​ចូលរួម​កាត់បន្ថយ​ការកកស្ទះ​ចរាចរ​នៅតាម​ដងផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​ផងដែរ ៕BR

 

ទីតាំងផ្សាយពាណិជ្ជកម្ម