ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ថ្លែងអំណរគុណ​អ្នកគាំទ្រ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា

1008
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ថ្លែងអំណរគុណ​អ្នកគាំទ្រ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយ​ការបោះឆ្នោត​ជ្រើសរើស​អ្នកតំណាងរាស្ត្រ​អាណត្តិ​ទី​៦ កាលពី​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨ កន្លងមក​។​

​លោក​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​៣០​ខែកក្កដា​ថា “​ក្នុងនាម​គណបក្ស​ប្រជាជន និង​ខ្ញុំ​ផ្ទាល់ សូម​ថ្លែងអំណរគុណ ដល់​បងប្អូន​ប្រជាជន​ទាំងអស់ និង​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​ទាំងអស់ នៅ​ខេត្តបន្ទាយមានជ័យ ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន បាន​សំឡេងគាំទ្រ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ឈ្នះ​ភ្លូកទឹកភ្លូកដី ដូច​សំឡេង​ជ័យ​ឃោស ដែល​បំពង​ឡើង​នៅពេល​ឃោសនា ក៏​ដូច​ការប្ដេជ្ញាចិត្ត​របស់​យើងទាំងអស់គ្នា​”​។​

​លោក​បញ្ចេញ​មោទនា​ភាព​ហើយ​ប្រកាសថា “​ជយោ​! គណបក្ស​ប្រជាជន​ដ៏​ជាញជ័យ​។ ដោយ​ការគោរព​និង​ក្ដី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​បំផុត​”​។

​សូម​រម្លឹកថា បោះឆ្នោត​កាលពី​ថ្ងៃទី​២៩​ខែកក្កដា នៅ​បន្ទាយមានជ័យ មាន​អ្នក​មក​បោះឆ្នោត​ចំនួន ២៦៧.១៥៣​នាក់ លើ​អ្នកបោះឆ្នោត​មាន​ក្នុង​បញ្ជី ចំពោះ​អ្នកបោះឆ្នោត​ដែល​ធ្វើ​បច្ចុប្បន្នភាព​រួច ចំនួន ៣៥៥.៦៦៧​នាក់ ឬ​ត្រូវជា​៧៥,១២​ភាគរយ​។​

​សូមបញ្ជាក់ថា នៅ​ខេត្តបន្ទាយមានជ័យ​មាន​មាន​គណបក្ស​១៣​ចូលរួម​បោះឆ្នោត​។ មាន​ភ្នាក់ងារ​គណបក្សនយោបាយ​សង្កេតការណ៍ ចំនួន​៣.២០៨ នាក់​/​ស្រី ៧១៣​នាក់​។ មាន​ការិយាល័យ​បោះឆ្នោត​សរុប ១.០៧០​ការិយាល័យ​។ ជា​លទ្ធផល​ខាងលើ អ្នកបោះឆ្នោត​ភាគច្រើន​លើសលុប​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​រំពឹងថា គណបក្ស​នេះ អាច​កាន់កាប់​អាសនៈ​រដ្ឋសភា​ទាំង​៦ នៃ​មណ្ឌល​ខេត្ត​នេះ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម