សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨

1034
ចែករម្លែក

ដោយ : វិបុល​/ ភ្នំពេញ ៖ ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​៣១ ខែកក្កដា រួមមាន​ដូចតទៅ ៖

*​កម្ពុជា​បានសម្រេច​ជោគវាសនា​ប្រទេសជាតិ តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​និង​ជា​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​តេ​ជោ​ហ៊ុនសែន​នៅ​ព្រឹក​ថ្ងៃទី​៣១​ខែកក្កដា​នេះ​បាន​បញ្ជាក់ថា កម្ពុជា​បានសម្រេច​ជោគវាសនា​ប្រទេសជាតិ តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។ សម្តេច​តេ​ជោ​សែន​បាន​សរសេរ​នៅក្នុង​ផេ​ក ផ្លូវការ​រប​សើ​លោ​កថា​តាមរយៈ​ល​ទ្ឋ​ផល​បឋម​នៃ​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ​នីតិកាល ទី​៦ កាលពី​ថ្ងៃទី ២៩ កក្កដា ២០១៨ កន្លងទៅនេះ ដែលមាន​ពលរដ្ឋ​ទៅ​បោះឆ្នោត (៨២.៨៩​ភាគរយ​) នៃ​ចំនួន​អ្នកបោះឆ្នោត​សរុប (៨.៣៨០.២១៧) និង​មាន​គណបក្សនយោបាយ​ចំនួន (២០) បាន​ចូលរួម គឺ​បានបង្ហាញ​ច្បាស់​ថា​ពលរដ្ឋ​កម្ពុជា​ច្រើន លើសលុប​បំផុត​គាំទ្រ​ការបោះឆ្នោត​តាមបែប​ល​ទ្ឋិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដែលជា​បំណងប្រាថ្នា​ដ៏​ធំ​បំផុត​របស់​ពលរដ្ឋ​ខ្មែរ ហើយ​ដែល​ត្រូវ​បានចែង​ច្បាស់​នៅក្នុង​រដ្ឋធម្មនុញ្ញ​ដែលជា​ច្បាប់កំពូល​របស់​ជាតិ ៕

*​សមាគម​ចំនួន​០៦ នៅ​អូស្ត្រាលី​-​ណូ​វ៉ែល​ហ្សេ​ឡង់ៈ ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​ជា​គំរូ​សម្រាប់​ប្រទេស​ក្នុង​តំបន់​

​សមាគម ចំនួន​០៦ ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី និង​ណូ​វ៉ែល​ហ្សេ​ឡង់ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដែល​បាន​ខិតខំ​រៀបចំ​ដំណើរការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​រលូន ស្ថិតក្នុង​បរិយាកាស​ល្អប្រសើរ ទាំង​ពេល​យុទ្ធនាការ​បោះឆ្នោត និង​ថ្ងៃ​បោះឆ្នោត ដោយ​គ្មាន​អំពើហិង្សា និង​គ្មាន​ការគំរាមកំហែង​។ នេះ​បើ​យោងតាម​សេចក្តី​ថ្លែ​បប​ការណ៍​នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ នេះ ៕

*​បណ្តឹង​ជាង​២​ពាន់​ស្នើ​ឲ្យ​ដាក់ទោស​អាជ្ញាធរ​-​មន្ត្រី​រៀបចំ​ការបោះឆ្នោត និង​ការ​គូសសញ្ញា​គាំទ្រ​នៅលើ​សន្លឹកឆ្នោត​

​លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ថា បណ្តឹង​ក្រោយ​ថ្ងៃ​បោះឆ្នោត គឺមាន​ចំនួន ២២០៦​បណ្តឹង ពាក់ព័ន្ធ​ការ​គូសសញ្ញា​គាំទ្រ​គណបក្សនយោបាយ​នៅលើ​សន្លឹកឆ្នោត គឺ​សុំ​ឲ្យ​រាប់​យកតែ​សញ្ញា “​ធី​ក​” តែមួយគត់ និង​បណ្តឹង​ការពាក់ព័ន្ធ​ស្នើសុំ​ឲ្យ​មានការ​ពាក់ព័ន្ធ​និង​ការស្នើសុំ​ឲ្យ មានការ​ផ្តន្ទាទោស​អាជ្ញា​ធរ និង​មន្ត្រី​រៀបចំ​ការបោះឆ្នោត ដែល​អនុវត្ត​ខុស​នីតិវិធី ៕

* ប្រកាស​ព័ត៌មាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ស្ថានភាព​ទឹកជំនន់​

អាជ្ញាធរ​ខេត្តក្រចេះ​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ស្ថានភាព​ទឹកជំនន់​និង​ជម្រុញ​ឱ្យ កងកម្លាំង​ទាំង​៣​ប្រភេទ​ត្រៀម​ប្រចាំការ​ដើម្បី​ឱ្យមាន​ការជួយ​សង្គ្រោះ ទាន់ពេល​។​

​ការអំពាវនាវ​ពី​សំណាក់​អាជ្ញាធរខេត្ត​គឺធ្វើឡើង​បន្ទាប់ពី​ស្ថានភាព ទឹកទន្លេ​មេគង្គ​ក្រចេះ​ហក់​ឡើង​ជិត​ដល់​ចំណុច​ប្រកាសអាសន្ន គឺ​២២:00​ម៉ែត្រ​។ ជាក់ស្ដែង​កម្រិត​កម្ពស់​ទឹកទន្លេ​មេគង្គ នៅ​ស្ថានីយ៍​ជលសា​ស្ត្រ និង​ឧតុនិយម​ខេត្តក្រចេះ​នៅ​រសៀល ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ ២០១៨​នេះ ទឹកទន្លេ​មាន​កម្ពស់ ២១.៧០​ម ៕

* តំបន់​ខ្លះ​នៅ​ខេត្តបន្ទាយមានជ័យ​ចាប់ផ្តើម​ទទួល​ជំនន់​ទឹកភ្លៀង​

​ភូមិសាស្ត្រ​ខ្លះ​នៅ​ខេត្តបន្ទាយមានជ័យ​ដូចជា​ឃុំ​ចំណោម និង​ឃុំ​នៅ​បណ្តោយ​ដងស្ទឹង​មង្គល​បូរី​ចាប់ផ្តើម​ទទួល​ជំនន់​ទឹកភ្លៀង​ដូច ខេត្ត រាជធានី​ខ្លះ​ដែរ ហើយ​មកទល់​ថ្ងៃទី​៣០ ​ខែកក្កដា​នេះ ៕

*​កម្ពុជា​រំពឹងថា វិស័យ​កាត់ដេរ​កាន់តែ​ល្អប្រសើរ​ក្រោយ​ការបោះឆ្នោត​បានបញ្ចប់​ដោយ​រលូន​

​ក្នុងពេលដែល​ការបោះឆ្នោត​ថ្នាក់ជាតិ​នីតិកាល​ទី​៦ ត្រូវបាន​បញ្ចប់​ដោយ​ភាពជោគជ័យ កម្មករនិយោជិត​បាន​កំពុង​បម្រើ​ការងារ ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​បាន​រំពឹងទុក​ថា នឹង​ទទួលបាន​ការបញ្ជាទិញ​កាន់តែ​ប្រសើរឡើង​ថែមទៀត ដើម្បី​ទទួលបាន​ការងារ​ធ្វើ​ច្រើន ជាមួយនិង​ប្រាក់​បៀរ​វត្សរ៍ (​ប្រាក់​ឈ្នួល​) កាន់តែ​កើនឡើង​ផងដែរ ៕

* លោក ថោង ខុន ត្រូវបានតែងតាំង​ជា​បណ្ឌិតសភា​ទេសចរណ៍​សហគមន៍​អឺរ៉ុប

​នៅ​ទីស្តីការគណរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨​នេះ លោក​ថោង ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា ត្រូវបានតែងតាំង​ជា​សមាជិក​បណ្ឌិតសភា​ទេសចរណ៍​សហគមន៍​អឺរ៉ុប​។ ពិធី​នេះ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ពី​ឧបនាយករដ្ឋមន្ត្រី​លោក​ហោ ណាំហុង លោក​អាន​តុ​ន កា​រ៉ា​ហ្គា​វ (Anton Caragea) និង​មន្ត្រី​ទេសចរណ៍​ជាច្រើនរូប​ចូលរួម​យ៉ាង​កុះករ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម