ក្រុម​ឧ​ត្ត​ម​សេនីយ៍​មកពី​កូរ៉េ​ទាំង​២ ពិភាក្សា​រក​មធ្យោបាយ​ដើម្បី​បន្ធូរបន្ថយ​ការប្រឈមមុខ​ដោយ​យោធា​

853
ចែករម្លែក

ក្រុម ឧ ត្ត ម សេនីយ៍ ដែល មកពី កូរ៉េខាងត្បូង និង កូរ៉េខាងជើង បាន ជួបគ្នា នៅ ថ្ងៃ អង្គារ ទី ៣១ ខែកក្កដា នៅ ព្រំដែន រួម របស់ ពួកគេ សម្រាប់ ជំនួប ពិភាក្សា មួយ ដើម្បី បន្ធូរបន្ថយ ការប្រឈមមុខ ដោយ យោធា អស់ រយៈពេល ១០ ឆ្នាំ មកនេះ ហើយ នេះ ជា ជំនួប លើក ទី ២ ចាប់តាំងពី ក្រុម មេដឹកនាំ របស់ ពួកគេ បានធ្វើ កិច្ចជំនួប កំពូល មួយ កាលពី ខែមេសា ហើយ បាន សន្យា កាត់បន្ថយ គ្រោះថ្នាក់ នៃ សង្គ្រាម មួយទៀត នៅ ឧបទ្វីប នេះ ។

កិច្ច ជំនួប នេះ កើតឡើង ពីរ បី ថ្ងៃ បន្ទាប់ពី កូរ៉េខាងជើង បានប្រគល់ អដ្ឋិធាតុ ទាហាន អាមេរិក ដែល បាន ស្លាប់ ក្នុង សង្គ្រាម ដែលជា សញ្ញា ដ៏ ល្អ ក្នុង ការធ្វើ ប្រសើរឡើង នូវ ទំនាក់ទំនង ការទូត បន្ទាប់ពី មានការ គំរាម ធ្វើសង្គ្រាម កាលពី ឆ្នាំមុន ។

ក្រុម ឧ ត្ត ម សេនីយ៍ មកពី កូរ៉េ ទាំង ២ នេះ បាន កំពុង ពិភាក្សា អំពី ការអនុវត្ត កិច្ចព្រមព្រៀង កំពូល អន្តរ កូរ៉េ ស្តី ពី បញ្ហា យោធា និង អាវុធ នុយក្លេអ៊ែរ ប៉ុន្តែ មិនមាន ការប្រកាស អំ ពី លទ្ធផល ធំធេង ដែល ត្រូវបាន គេ រំពឹងទុក ពី កិច្ច ជំនួប នេះ នៅ ភូមិ ព្រំប្រទល់ Panmunjom នោះទេ ។

ក្រុម អ្នកជំនាញ មួយចំនួន បាន និយាយថា ប្រទេស កូរ៉េខាងត្បូង មិនអាច យល់ស្រប លើ វិធានការ ដ៏ តានតឹង ណាមួយ ដើម្បី កាត់បន្ថយ ការ ស្អប់ខ្ពើម និង កំហឹង របស់ខ្លួន នោះទេ លុះត្រាតែ កូរ៉េខាងជើង ចាត់ វិធាន ការជាក់ស្តែង ក្នុងការ រំលាយ អាវុធ នុយក្លេអ៊ែរ ៕ដោយ:សុខា/SN

North Korean Lt. Gen. An Ik San, second from right, shakes hands with his South Korean counterpart Maj. Gen. Kim Do-gyun during a meeting inside the Peace House at the border village of Panmunjom, South Korea, Tuesday, July 31, 2018. Generals from the rival Koreas met Tuesday at their shared border for talks meant to ease a decades-long military standoff, Seoul officials said.(Korea Pool/Yonhap via AP)

ក្រុម ឧ ត្ត ម សេនីយ៍ មកពី កូរ៉េ ទាំង ២ នៅ ថ្ងៃ អង្ការ ទី ៣១ ខែកក្កដា ពិភាក្សា រក មធ្យោបាយ ដើម្បី បន្ធូរបន្ថយ ការប្រឈមមុខ ដោយ យោធា

ទីតាំងផ្សាយពាណិជ្ជកម្ម