ដោយ៖តារារិទ្ធ/ភ្នំពេញ៖ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នេះ មុនពេលអញ្ជើញ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាលើកទី ១ ក្នុងឋានៈជានាយករដ្ឋមន្ត្រីបានបង្ហោះនូវខ្លឹមសារតាមតេ ឡេក្រាមថា បណ្តាំរបស់ពុកដែលកូននឹងចង ចាំជានិច្ចនិងប្តេជ្ញាអនុវត្តន៍ឱ្យបានដាច់ខាតនៅក្នុងគ្រប់កាលៈទេសៈ ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បន្តថា«ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជាកូនត្រូវតែការពារឱ្យខាងតែបាននូវសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍ និង ភាពសុខសាន្តរបស់ប្រជាជន»៕