ដោយ៖តារារិទ្ធ/ភ្នំពេញ៖ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា៖យុទ្ធសាស្ត្របញ្ច កោណគឺជាយុទ្ធសាស្ត្រសម្លឹងទៅមុខសម្រាប់រយៈពេល ២៥ ឆ្នាំដែលត្រូវបានគិតគូរដាក់ចេញនិងអនុវត្ត ៥ ដំណាក់កាលបន្តបន្ទាប់និងត្រូវបានតម្រង់និងសម្របសម្រួលទៅតាមកម្មវិធីនយោបាយរបស់រាជ រដ្ឋាភិបាលនៃនីតិកាលនីមួយៗនៃរដ្ឋសភា។

នៅក្នុងឱកាសថ្លែងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានាព្រឹកថ្ងៃទី២៤ខែសីហាឆ្នាំ២០២៣នៅក្នុងរបៀ បវារៈទី១.ការប្រកាសឱ្យអនុវត្តនូវ “យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១» ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា៖ភាពចាំ បាច់នៃយុទ្ធសាស្ត្របញ្ចកោណឈរលើមូលដ្ឋាននៃសមិទ្ធ ផលដែលសម្រេចបានក្នុងរយៈពេល ២៥ ឆ្នាំ កន្លងមកនិងការពិនិត្យវាយតម្លៃនិន្នាការតំបន់និងសកល ជាមួយនឹងការប្រមើលទៅមុខ២៥ឆ្នាំ សំដៅឆ្លើយតបនឹងបំណងប្រា ថ្នាប្រជាជនឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០, រាជរដ្ឋាភិបាលដាក់ចេញ “យុទ្ធសាស្ត្របញ្ចកោណ”ដើម្បីជំរុញកំណើនសេដ្ឋកិច្ច, បង្កើតការងារ, ធានាសមធម៌, បង្កើនប្រសិទ្ធភាព និង រក្សា ចីរភាព ។ ជារួមយុទ្ធសាស្ត្របញ្ចកោណគឺជាយុទ្ធសាស្ត្រសម្លឹងទៅមុខសម្រាប់រយៈពេល ២៥ ឆ្នាំដែលត្រូវបានគិតគូរដាក់ចេញនិងអនុវត្ត៥ ដំណាក់ កាលបន្តបន្ទាប់និងត្រូវបានតម្រង់និងសម្របសម្រួលទៅតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នៃនីតិកាលនីមួយៗនៃរដ្ឋសភា។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតបានបន្តថា ដំណាក់កាលនីមួយៗនឹង ត្រូវបានកែសម្រួលដោយផ្អែកលើបរិការណ៍ជាក់ស្តែងនៅក្នុងប្រទេសតំបន់ និង ពិភពលោកព្រមទាំង បទពិសោធន៍នៃការអនុវត្តពីដំណាក់កាលមុនៗដោយសម្លឹងទៅមុខឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅនៃការកសាងជាតិស្របតាមចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ។ ក្នុងក្រប ខណ្ឌនៃការគិតគូរជារួមខាងលើសម្រាប់រយៈពេល ៥ ឆ្នាំដំបូងក្នុងនីតិកាល ទី ៧ នៃរដ្ឋសភានេះរាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាល ទី ១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយយោងលើភាពចាំបាច់ ជាក់ស្តែងនៅក្នុងទិដ្ឋភាពសំខាន់ៗ ដូចខាងក្រោម ៖

១. ភាពចាំបាច់ ក្នុងការបន្តពង្រឹងនិងពង្រីកសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាល សម្រេចបាននៅក្នុងនីតិកាលកន្លងមក នៅក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត ចតុកោណ ទាំង ៤ ដំណាក់កាល តាមរយៈ ការការពារឱ្យបានដាច់ខាត និង ការបន្តពង្រឹងនូវ សុខសន្តិភាព, ស្ថិរភាពនយោបាយ និង សណ្តាប់ធ្នាប់សង្គម;ការពង្រឹងការគោរព ច្បាប់ និង វិធាននៃច្បាប់, ការលើកស្ទួយនីតិរដ្ឋ, សិទ្ធិសេរីភាព, សេចក្ដីថ្លៃថ្នូររបស់មនុស្ស និង លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងការអនុវត្តវិធានការជាក់ស្តែងនានាសំដៅ លើកកម្ពស់កម្រិត ជីវភាព និង សុខុមាលភាពប្រជាជន, ជាពិសេស ការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងប្រសិទ្ធភាព នៃអភិបាលកិច្ច, ស្ថាប័ន និង យុត្តិធម៌សង្គមព្រមទាំងការ ពង្រឹងភាពស្អាតស្អំ និង គុណភាព សេវាសាធារណៈ ។

២. ភាពចាំបាច់ក្នុងការបន្តកែទម្រង់ស្ថាប័ន និងអភិបាលកិច្ច ឱ្យសម្រេចបាននូវ រដ្ឋបាលសាធារណៈមួយ ដែលមានសមត្ថភាពខ្ពស់, ខ្លាំង, វៃឆ្លាត និង ស្អាតស្អំ ហើយបំពេញ ការងារនៅក្នុង”ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”ព្រមទាំងធានាបាននូវប្រសិទ្ធភាពខ្ពស់ នៅក្នុង គ្រប់ទិដ្ឋភាពនៃកិច្ចប្រតិបត្តិការរបស់ខ្លួន,ទាំងការដឹកនាំ,ការសម្របសម្រួល , ការត្រួតពិនិត្យ និង ការវាយតម្លៃ លើការអនុវត្តគោលនយោបាយ និង យុទ្ធសាស្ត្រនានា នៅក្នុងបរិការណ៍ន ការវិវត្តប្រែប្រួលយ៉ាងរហ័សនៃសភាពការណ៍សង្គម-សេដ្ឋកិច្ច, ទាំងក្នុងនិង ក្រៅប្រទេស ។

៣. ភាពចាំបាច់ ក្នុងការបន្តកសាង និង ពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ជំរុញការអភិវឌ្ឍ សេដ្ឋកិច្ច និង សង្គម ដោយផ្តោតជាសំខាន់លើការកសាងមូលធនមនុស្សរឹងមាំ, ពិសេស តាមរយៈការកែទម្រង់វិស័យអប់រំនិង វិស័យសុខាភិបាល; ការបង្កើនផលិតភាពសេដ្ឋកិច្ច; ការ- លើកកម្ពស់ចំណេះដឹងរបស់ប្រជាជន និង សមត្ថភាពជំនាញរបស់ពលករ;ការ ពង្រឹងអភិបាល- កិច្ចវិស័យឯកជន និង ធុរកិច្ច; និង ការលើកកម្ពស់ការតភ្ជាប់ ព្រមទាំងការជំរុញអភិវឌ្ឍហេដ្ឋា-រចនាសម្ព័ន្ធគ្រប់ប្រភេទ, ទាំងរឹង និង ទន់,រួមបញ្ចូលនូវហេ ដ្ឋារចនាសម្ព័ន្ធឌីជីថលផង, ដើម្បីឈានទៅបង្កើតឡើងនូវម៉ូដែលថ្មីនៃកំណើនដែលផ្អែកលើជំនាញ, បច្ចេកវិទ្យា និងនវានុវត្តន៍ ។

៤. ភាពចាំបាច់ ក្នុងការបង្កើនការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងភាពប្រកួតប្រជែងរបស់កម្ពុជានិងក្នុងការកសាងភាពធន់ទៅនឹងការប្រែប្រួលនៃកត្តាសង្គម-សេដ្ឋកិច្ចនិងកត្តាបរិស្ថានធម្មជាតិដើម្បីពង្រឹងមូលដ្ឋានកំណើនសេដ្ឋកិច្ច និងធានាចីរភាពនៃកំណើនខ្ពស់តាមរយៈការបង្កើនតម្លៃ បន្ថែម ក្នុងវិស័យចន្ទល់កំណើនសេដ្ឋកិច្ចដែលមានស្រាប់ និង វិស័យ ផ្សេងទៀតដែលកម្ពុជាមានសក្តានុពល ការជំរុញការវិនិយោគក្នុងវិស័យកសិ កម្មនិងកសិ-ឧស្សាហកម្ម;ការជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងឧស្សាហូបនីយកម្ម;ការ លើកកម្ពស់ការប្រកួតប្រជែងស្មើភាព និងការលើកស្ទួយភាពប្រកួតប្រជែងរបស់កម្ពុជា ការកសាង ភាពធន់ទល់នឹងគ្រោះអាសន្ន និង វិបត្តិនានា; ព្រមទាំងការលើកកម្ពស់ ទំនាក់ទំនងអន្តរជាតិ និងការទូត និងការធ្វើសមាហរណកម្មស៊ីជម្រៅទៅក្នុងតំបន់ និង សកលលោកសំដៅទាញយកផលប្រយោជន៍សេដ្ឋកិច្ច និង សង្គមឱ្យបានជាអតិ បរមា ជូនប្រទេសជាតិ ។

៥. ភាពចាំបាច់ ក្នុងការដាក់ចេញ នូវ របៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយមួយ នៃ “កម្មវិធីនយោបាយរបស់រាជរដ្ឋាភិ បាល នីតិកាលទី ៧ នៃរដ្ឋសភា” ដើម្បីកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការបន្តដំណើរឈានទៅសម្រេចបាននូវ ចក្ខុវិស័យ កម្ពុជា ឆ្នាំ ២០៥០ ៕