​ទាស់សម្តី​គ្នា​បង្ក​ហឹ​ង្សា​បណ្តាលឱ្យ​មនុស្ស​ម្នាក់​របួសធ្ងន់​នៅ​ស្រុក​ស្នួល​

927
ចែករម្លែក
  • 17
    Shares

​ដោយៈ​សេង​ឃួន​/​ក្រចេះ​៖​ករណី​ហិង្សា​ដោយ​ចេតនា​មួយ​កើតឡើង​ដោយសារ​ទាមទារ​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​ឈានដល់​ទាស់សម្តី​កាប់​គ្នា​បណ្តាលឱ្យ​មនុស្ស​ម្នាក់​របួសធ្ងន់​។​ករណីនេះ​បានកើត​ឡើង​នៅ​ភូមិ​ជ្រោះ​ជ្រៅ​ពោធិ​សាល​ឃុំ​គ្រញូង​សែន​ជ័យ​ស្រុក​ស្នួល​ខេត្តក្រចេះ​កាលពី​រសៀល​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០១៨​នេះ​។​

​មន្ត្រី​នរគ​បាល​ស្រុក​ស្នួល​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ សយ ចិន្តា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ជ្រោះ​ជ្រៅ​ពោធិ​សាល ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ​។

ជននេះ​រងរបួស​ត្រង់​ចង្កេះ​ខាងឆ្វេង និង ប្រអប់ដៃ​ខាងឆ្វេង បណ្ដាល​ឱ្យដាច់​ហូរ​ចេញឈាម ។​ឯ​ជនសង្ស័យ​ឈ្មោះ យ៉ាន់ ជា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ត្រពាំង​ឈូក ភូមិ​ស្រែ​ថ្មី ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ (​បាន​រត់​គេចខ្លួនបាត់​) ។​

​មន្ត្រីនគរបាល​ស្រុក​បាន​បន្តថា​មុនពេល​កើតហេតុ ជនសង្ស័យ​ឈ្មោះ យ៉ាន់ ជា បានមក​ទារ ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​សម្រាប់​អារឈើ​ពី​ជនរងគ្រោះ​ឈ្មោះ សយ ចិន្តា (​ត្រូវជា​បងថ្លៃរ​បស់ជនស​ង្ស័​យ​) វិញ ។​ប៉ុន្តែ​ពេលនោះ​ជនរងគ្រោះ​មិន​ព្រម​ឱ្យទៅ​ជនសង្ស័យ​វិញ បន្ទាប់មក​ពួកគេ​ទាំងពីរ​នាក់ បាន​ឈ្លោះប្រកែក ពាក្យសម្ដី​គ្នា​យ៉ាងខ្លាំង​។

​ពេលនោះ​ជនរងគ្រោះ​បាន​វាយ​ទៅ​ជនសង្ស័យ​មួយ​ដៃ ។​ភ្លាមនោះ​ដោយ​ជនសង្ស័យ​បាន​ខឹង​ខ្លាំងពេក ក៏បាន​ស្ទុះ​ទៅ​ទាញ​កាំបិតផ្គាក់ ដែល​ខ្លួន​ដាក់​តាម​ម៉ូតូ យកទៅ​កាប់​លើ​ជនរងគ្រោះ ចំនួន​ពីរ​កាំបិត ត្រូវ​ត្រង់​ចង្កេះ​ខាងឆ្វេង​មួយ​កាំបិត និង ត្រូវ​ត្រង់​ប្រអប់ដៃ​ខាងឆ្វេង​មួយ​កាំបិត បណ្ដាល​ឱ្យដាច់​ហូរ​ចេញឈាម​យ៉ាងខ្លាំង​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ពិនិត្យ​និង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនសង្ស័យ កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ខេត្ត​បន្ត​តាម​នីតិវិធី​៕S/

​ទាស់សម្តី​គ្នា​បង្ក​ហឹ​ង្សា​បណ្តាលឱ្យ​មនុស្ស​ម្នាក់​របួសធ្ងន់​នៅ​ស្រុក​ស្នួល​

ទីតាំងផ្សាយពាណិជ្ជកម្ម