ចិន​អបអរ​ជ័យជម្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រកាស​បន្ត​គាំទ្រ​ការអភិវឌ្ឍ​នៅ​កម្ពុជា​

1380
ចែករម្លែក
  • 249
    Shares

​ដោយៈ ម៉េង​ឆៃ​/​ភ្នំពេញៈ រដ្ឋាភិបាល​ចិន បានប្រកាស​អបអរសាទ​រ​នូវ​ការរៀបចំ​ការបោះឆ្នោត​នៅ​កម្ពុជា និង​អបអរ​ជ័យជម្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន​។ ចិន ក៏​សង្ឃឹមថា នៅ​អាណត្តិ​ថ្មី កម្ពុជា​នឹង​បន្ត​ការអភិវឌ្ឍ​របស់ខ្លួន​ទៀត​។ នេះ​បើតាម​លោក កេង សួង ( Geng Shuang ) អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​។​

លោក កេង សួង ( Geng Shuang ) អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​


​ក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក កេង សួង ​ថ្លែងថា “​ក្នុងនាម​ជា​អ្នកជិតខាង​ល្អ និង​មិត្តភក្តិ​ល្អ ចិន​អបអរ​ដោយស្មោះ​ត្រង់​ចំពោះ​កម្ពុជា ដែល​បាន រៀប ចំ​ដោយ​ជោគជ័យ​នូវ​ការបោះឆ្នោត ក្នុង​អាណត្តិ​ទី​៦ កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ យើង​ក៏​សូម​អប អរ សាទរ ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួល​ជ័យជម្នះ ក្នុងការ​បោះឆ្នោត​លើក​នេះ​។ គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្សកាន់អំណាច បានទទួល​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​”​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​បន្ថែមថា ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​រដ្ឋសភា​អាណត្តិ​ថ្មី និង​រាជរដ្ឋាភិបាល​ថ្មី ប្រជាជន​កម្ពុជា​នឹង​បង្កើត​សមិទ្ធផល​ថ្មីៗ ក្នុងការ​អភិវឌ្ឍ​រប​ស់​ខ្លួន ហើយ​ចិន​ត្រៀមខ្លួន​ធ្វើការ​ជាមួយ​កម្ពុជា ដើម្បី​បន្ត​នូវ​ការអនុវត្ត​កិច្ចព្រមព្រៀង​របស់​មេដឹកនាំ​ប្រទេស​ទាំងពីរ​។​
​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ក៏បាន​ប្រកាស​ជំហរ​របស់​ប្រទេស​ចិន ដែល​បាន​គាំទ្រ​នូវ​ការបោះឆ្នោត​នៅ​កម្ពុជា ហើយ​ចិន​បានចាត់ទុក​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​កម្ពុជា ថា​ជា​រឿង​ផ្ទៃក្នុង​របស់​កម្ពុជា​។​

​សូម​រម្លឹកថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ត្រូវបាន​អ្នកសង្កេតការណ៍​ជាតិ​-​អន្តរជាតិ ប្រមាណ​ជិត ១០ ម៉ឺន​នាក់ ដែល​បាន​ចូលរួម​សង្កេតការណ៍​បោះឆ្នោត វាយ តម្លៃថា បាន​ប្រព្រឹត្តិ​ទៅដោយ​រលូន​បាន​ប្រព្រឹត្តិ​ទៅដោយ​រលូន មិនមាន​អំពើហិង្សា ឬ​ការរារាំង​ណាមួយ​កើត ឡើង​ទេ​។ ក្នុងនោះ គ​.​ជ​.​ប​. បានប្រកាសថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ច្រើន ជាងគេ​រហូតដល់​ជាង ៤​លាន ៨​សែន​សំឡេង ស្មើនឹង​ជាង ៧៦​ភាគរយ នៃ​ចំនួន​អ្នក​បាន​បោះឆ្នោត​សរុប​ជាង ៦​លាន ៨​សែន​នាក់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម