ដោយៈ មុនីរ័ត្ន / ភ្នំពេញ គណបក្សធម្មាធិបតេយ្យ បានធ្វេីញ្ញត្តិគាំទ្រ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានសម្រេចបន្តអាណត្តិរបស់ ស្ថាប័នឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្នុងនីតិកាលទី៧នេះ ដែលស្ថាប័ននេះ បានបង្កើតឡើង ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពេលបោះឆ្នោតជាតិ នីតិកាលទី៦ ឆ្នាំ២០១៨។នេះបេីយោងតាមញ្ញត្តិគាំទ្ររបស់គណបក្សធម្មាធិបតេយ្យ នៅថ្ងៃទី២៥ខែសីហាឆ្នាំ២០២៣។

ញ្ញត្តិគាំទ្រ បានបន្តថាៈ គណបក្សធម្មាធិបតេយ្យ សម្រេចចូលរួមការងារជាមួយស្ថាប័នឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់ យោបល់ក្នុងអាណត្តិទី៧នេះ ជាមួយរាជរដ្ឋាភិបាលថ្មី បន្តទៅទៀត ដើម្បីមានឱកាសផ្តល់យោបល់ ជូនប្រមុខរាជរដ្ឋាភិបាលក្រៅក្របខ័ណ្ឌរដ្ឋសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីប្រយោជន៍ដល់ការបម្រើសេវាប្រជារាស្ត្រ និងការអភិវឌ្ឍន៍សង្គមប្រកបដោយសក្តានុពល។

គណបក្សធម្មាធិបតេយ្យ មើលឃើញថា ការសម្រេចដ៏ឈ្លាសវៃ របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តែងឲ្យឃើញភាពសុចរិត ក្នុងការដឹកនាំនាវាកម្ពុជា ក្នុងនីតិកាលទី៧ នេះ ឆ្ពោះទៅរកភាពជោគជ័យ ស្ថេរភាពនយោបាយសុខដុមរមនា និងរក្សាបាននូវ សន្តិភាព សម្រាប់ប្រជារាស្ត្រ យើងទាំងអស់គ្នា ក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង នីតិកាលទី៧ នៃរដ្ឋសភានៅថ្ងៃទី២៤ខែសីហាថាៈ  រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រេចបន្តអនុវត្តយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដើម្បីរក្សាបាននូវភាពរស់រវើក និងបរិយាប័ន្នសម្រាប់គ្រប់គណបក្សនយោបាយ ដែលបានចូលរួម ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា និងដែលបានចុះបញ្ជីគណបក្សនយោបាយត្រឹមត្រូវនៅក្រសួងមហាផ្ទៃ សំដៅប្រមូលយកធាតុចូលដែល មានលក្ខណៈជាទស្សនៈពហុគំនិត ពីបណ្ដាគណបក្សនយោបាយនានា ដើម្បីជាប្រយោជន៍ដល់ការស្ថាបនាជាតិ៕/V-PC