ដោយ:បូកគោ/កំពត: ព្រោះតែមិនបានពាក់មួយសុវត្ថិភាព និងប្រាស់ល្បឿនលឿន យុវតីម្នាក់ជិះម៉ូតូជ្រុលចង្កូតធ្លាក់ពីផ្លូវបុកបង្គោលភ្លើងរួចដួលបោកក្បាលស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវបេតុងមួយខ្សែស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពតកាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ។

នគរបាលចរាចរណ៍ក្រុងកំពតបានប្រាប់ឱ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះឈ្មោះ ស៊ាប នីតា អាយុ ១៥ឆ្នាំ មានទីលំនៅភូមិក្រាំង ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត។ ប្រភពដដែលបានរៀបរាប់ថា កាលពីវេលាម៉ោង៨ និង២០នាទីយប់ថ្ងៃទី២៤ ខែសីហា គេឃើញយុវតីរងគ្រោះជិះម៉ូតូម៉ាកស្កុបពីពណ៌ស គ្មានស្លាកលេខលើផ្លូវបេតុងភូមិតាអេងក្នុងទិសដៅពីត្បូងទៅជើងដោយពុំមានពាក់មួកសុវត្ថិភាពទេ។ លុះមកដល់ចំណុចមុខខ្លោងទ្វារវត្តសុវណ្ណសាគរស្រាប់តែម៉ូតូរេចង្កូតធ្លាក់ពីផ្លូវទៅផ្នែកខាងឆ្វេងដៃ ហើយបុកបង្គោលភ្លើងបោកក្បាលធ្លាក់លូបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។ មន្ត្រីនគរបាលដដែលបានបញ្ជាក់ថា ក្រោយបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តកំពត យុវតីរូបនោះបានស្លាប់តែម្តង៕/r