កងទ័ពអាកាស​អាមេរិក​បោះបង់ចោល​ការបាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប Minuteman III ដោយសារ​មាន​ភាពមិនប្រក្រតី​

940
ចែករម្លែក
  • 55
    Shares

​ក្រុមមន្ត្រី​បាន​និយាយថា កងទ័ពអាកាស​អាមេរិក​កាលពី​ថ្ងៃ​អង្គារ​ទី​៣១​កក្កដា​ត្រូវតែ​បញ្ឈប់​ការសាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប បន្ទាប់ពី​វា​មាន “​ភាពមិនប្រក្រតី​”​។​

​ការបាញ់​សាកល្បង​មី​ស៊ី​ល Minuteman III ចេញពី​មូលដ្ឋាន​ទ័ពអាកាស​វ៉ាន់​ដេ​ន​បឺ​កនៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា ត្រូវបាន​បោះបង់ចោល​ដោយ​សុវត្ថិភាព​នៅលើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នៅ​ម៉ោង ៤:៤២ នាទី​ព្រឹក​។​

​ក្រុមមន្ត្រី​កំពុង​បង្កើត “​ក្រុម​វិភាគ​លើ​ការបាញ់​មី​ស៊ី​ល​” ដើម្បី​កំណត់​នូវ​អ្វីដែល​បណ្តាលឱ្យមាន​ភាព​មិន​ប្រក្រតី​នេះ​។​

​ទីបញ្ជាការ​វាយប្រហារ​លើ​សកលលោក​របស់​ក​ង​ទ័ពអាកាស​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ភាពមិនប្រក្រតី​គឺជា​ព្រឹ​ត្ត​ការណ៍​ដែល​មិន​រំពឹងទុក​ទាំងឡាយណា​ដែល​កើតឡើង​ក្នុងអំឡុងពេល​ធ្វើតេស្ត​។ ដោយសារតែ​ភាពមិនប្រក្រតី​អាច​កើតឡើង​ពី​កត្តា​ជាច្រើន​ដែល​ទាក់ទង​នឹង​កម្មវិធី​ប្រតិ​ប​តិ្ត​ការ​របស់​វា​ផ្ទាល់​ឬ​ឧបករណ៍​ធ្វើតេស្ត​នោះ ការវិភាគ​ដោយ​ប្រុងប្រយ័ត្ន​គឺ​ចាំបាច់​ត្រូវធ្វើឡើង​ដើម្បី​កំណត់​ពី​មូលហេតុ​”​។​

​កងទ័ព​នៅ​មូលដ្ឋាន​វ៉ាន់​ដេ​ន​បឺ​ក​តែង​ធ្វើតេស្ត​មី​ស៊ី​ល Minuteman ហើយ​ការបាញ់​បង្ហោះ​ជា​ញឹកញយ​ត្រូវបាន​គ្រោងទុកជាមុន​រាប់​ឆ្នាំ​។​

​រាប់​ទសវត្សរ៍​ក្រោយ​សង្គ្រាមត្រជាក់ សហរដ្ឋអាមេរិក​នៅតែ​ដាក់ពង្រាយ​មី​ស៊ី​ល​ឆ្លង​ទ្វីប Minuteman III ស្អេកស្កះ​នៅតាម​តំបន់​ជនបទ​។​

​ក្នុង​រយៈពេល ២០ ឆ្នាំ​ទៀត កងទ័ពអាកាស​នឹង​ផ្លាស់ប្តូរ​ទាំងស្រុង​នូវ​មី​ស៊ី​ល Minuteman III ដោយ​ជំនួស​វិញ​នូវ​មី​ស៊ី​ល​ថ្មី ឈ្មោះ Ground Based Strategic Deterrent (GBSD)៕ ដោយ៖ កញ្ញាដាលីស

ការសាកល្បង​មី​ស៊ី​ល Minuteman III ត្រូវបាន​បោះបង់ចោល​ដោយសារ​មាន​ភាពមិនប្រក្រតី

ទីតាំងផ្សាយពាណិជ្ជកម្ម