Views: 49 Post navigation ខ្មាន់កាំភ្លើងម្នាក់នៅទីក្រុងជែកសឹនវីល(Jacksonville)រដ្ឋផ្លរីដា បានបាញ់សម្លាប់ជនស្បែកខ្មៅបីនាក់នៅក្នុងហាងលក់ទំនិញចុះថ្លៃមួយ កាលពីថ្ងៃសៅរ៍ មុនបាញ់សម្លាប់ខ្លួនឯងចំពេលប៉ូលិសឡោមព័ទ្ធ។តម្រួតជែកសឹនវីលបានប្រាប់សន្និសីទកាសែតមួយថា «ជនល្មើសជាបុរសស្បែកសវ័យខ្ទង់២០ឆ្នាំស្តើង ។ជននេះផ្តោតលើក្រុមមនុស្សជាក់លាក់គឺជនស្បែកខ្មៅ។នេះជាអ្វីដែលជននេះបាននិយាយថា ខ្លួនចង់សម្លាប់។វាច្បាស់ណាស់ថា ការបាញ់ប្រហារនេះជំរុញដោយសម្អប់ជាតិសាសន៍»។ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែសីហានេះ បានប្រកាសជូនព័ត៌មានថា សម្រាប់ថ្ងៃទី២៦ ខែសីហា មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ០ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ០ នាក់ និងអ្នកស្លាប់ថ្មីគ្មាន។ គិតត្រឹមព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ នេះ កម្ពុជាមានអ្នកឆ្លងសរុប ចំនួន ១៣៨ ៩៤០ នាក់, អ្នកជាសះស្បើយ ចំនួន ១៣៥ ៨៨៤ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់។