អាជ្ញាធរ​រាជធានី​,​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ​រៀប​សណ្ដាប់​និង​លាង​សម្អាត​ផ្លូវជាតិ​លេខ​១

1816
ចែករម្លែក
  • 12
    Shares

(​ភ្នំពេញ​)៖​កាលពី​ព្រឹក​ថ្ងៃទី​២៦ ​ខែកក្កដា​ឆ្នាំ​២០១៧ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​រថយន្ត​លាង​សំអាត​ផ្លូវ​ចំនួន​២​គ្រឿង​ទៅ​សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​ដើម្បី​លាង​សំអាត​ផ្លូវជាតិ​លេខ​១​ចាប់ពី​ចំណុច​គល់ស្ពាន​ព្រះមុន្នីវង្ស រហូតដល់​ភូមិ​ក្តី​តា​កុយ សង្កាត់​វាល​ស្បូវ ។​

​មន្ត្រីរដ្ឋបាល​ខណ្ឌ​ច្បារអំពៅ​ឱ្យដឹងថា​៖​ប្រតិបត្តិការ​នេះ​ដឹកនាំ​ការងារ​នេះ​ដោយ​លោក រស់ សុ​ភ័​ក្រ និង​លោក ណុប ផា អភិបាលរងខណ្ឌ​ច្បារអំពៅ​។​
​ ​
​ក្នុងឱកាស​នោះ​លោក រស់ សុ​ភ័​ក្រ និង​លោក ណុប ផា អភិបាលរងខណ្ឌ​ច្បារអំពៅ បានឱ្យដឹងថា​៖​ដោយ​មើលឃើញ​ពី​ការខិតខំ​រៀបចំ​សណ្តាប់ធ្នាប់​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​មកនេះ អភិបាល​រាជធានី​ភ្នំពេញ បាន​ចាត់​អោយ ក្រុមការងារ​សាលា​រាជធានី​ភ្នំពេញ រួមជាមួយ​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ នាំ​រថយន្ត​មក​លាង​សម្អាត​កំណាត់​ផ្លូវជាតិ​លេខ​១ ចាប់ពី​ចំណុច​គល់ស្ពាន​ព្រះមុន្នីវង្ស រហូតដល់​ភូមិ​ក្តី​តា​កុយ សង្កាត់​វាល​ស្បូវ ។​
​ ​
​ក្នុងឱកាស​នៅ​លោក រស់ សុ​ភ័​ក្រ លើកឡើងថា​៖ ចាប់ពី​ថ្ងៃនេះ​ទៅ រាល់​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ បើ​នៅតែ​បណ្តោយអោយ​កំពប់​ហៀរហូរ​ពាសពេញ​ទ្រូ​វ​ផ្លូវ​តទៅទៀត​នោះ រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ​នឹង​ប្រើ​វិធានការ​តឹងរឹង​ចំពោះ​ម្ចាស់​រថយន្ត​ដែល​ល្មើស​នោះ ។​ក្នុងនោះដែរ​អាជ្ញាធរ​ខ​ណ្ឌ​ច្បារអំពៅ​បានធ្វើការ​អំពាវ​នា​ប​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នកដំណើរ សូមមេត្តា​យោគយល់ ក្នុង​រយៈពេល​អំឡុង​រដ្ឋបាល​ច្បារអំពៅ​កំពុង​រៀបចំ​និង​លាង​សំអាត​ផ្លូវ​នេះ​ដែល​ស្ទះចរាចរណ៍​រយៈពេល​ខ្លី​នេះ​៕

​គួរ​បញ្ជាក់ថា​៖​ថ្មីៗ​នេះ​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​បាន​បើក​ប្រតិ​ប័​ត្ត​ការរៀបចំ​សណ្ដាប់​តាមផ្លូវ​ជាតិ​លេខ​១​នេះ​ពី​គល់ស្ពាន​ព្រះមុន្នីវង្ស​ទៅដល់​មុខ​វត្ត​ក្ដី​តា​កុយ​សង្កាត់​វាល​ស្បូវ​នេះ​រួចហើយ​ដោយ​មិន​អនុ​ញ្ញ​តិ​ឱ្យ​រថយន្ត​តូចធំ​ពិសេស​រថយន្ត​តាក់ស៊ី​ចត​លើ​ចិញ្ចើមថ្នល់​ហៅ​ម៉ូយ​នាំឱ្យ​ស្ទះ​ទៀត​នោះទេ​ដែល​ការងារ​នេះ​បាន​សាទរ​ពី​ប្រជាពលរដ្ឋ​និង​អ្នករស់នៅ​តាម​សងខាង​បណ្ដោយ​ផ្លូវជាតិ​លេខ​១​នេះ​ថែម​ទៀតផង ៕ដោយ៖រ៉ាម៉ន

ទីតាំងផ្សាយពាណិជ្ជកម្ម