ជែ​ន​នី​ហ្វើ ឡូ​ប៉េ​ស ពាក់​ស្បែកជើង​គួរឱ្យ​អស់សំណើច​បំផុត​លើ​លោក​

1564
ចែករម្លែក
  • 23
    Shares

​ពិតជា​មិន​សរសើរ​មិនបាន​មែន ជែ​ន​នី​ហ្វើ ឡូ​ប៉េ​ស​! ដែល​ចេះ​ពាក់​ស្បែកជើង​គួរឱ្យ​ចង់​សើច​បំផុត​លើ​លោក ដើរហើរ​ដោយ​មិន​ខ្មាស់​នរណា​ទាំងអស់​។​

​តារា​សម្តែង​និង​ជា​តារាចម្រៀង​ប៉ុប ដែល​ប្រារព្ធ​ខួបកំណើត​លើក​ទី ៤៩ របស់​នាង​កាលពី​សប្តាហ៍​មុន ត្រូវគេ​ប្រទះឃើញ​ដើរ​តាម​ដងផ្លូវ​នៅ​ទីក្រុង​ញូវយ៉ក​ក្នុង​ឈុត​សម្លៀកបំពាក់ ដែល​មានតែ​នាង​ទេ​ទើប​ហ៊ាន​ស្លៀកពាក់​។​

​នាង​មាន​ពាក់អាវ​ទេ​? គឺ​ពាក់អាវ​សក​បត់​។ ចុះ​មាន​ស្លៀកខោ​ទេ​? ទទេ​ស្អាត​។ ចុះ​ស្បែកជើង​? គឺ​ពាក់​ស្បែកជើង​កវែង​ធ្វើ​ពី​សាច់​ក្រណាត់​ខោ​ខូវប៊យ​។​

​ស្បែកជើង​ឆ្កួត​បំផុត​លើ​ពិភពលោក​នេះ​គឺ​ផលិត​ដោយ​ក្រុមហ៊ុន Versace៕ ដោយ៖ កញ្ញាដាលីស

នាង​ជែ​ន​នី​ហ្វើ​ឡូ​ប៉េ​ស ពាក់​តែ​អាវ និង​ស្បែកជើង​ចម្លែក ចំណែក​ខោ​ដូច​អត់​ឃើញ​ស្លៀក​ទេ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ