ដោយ:សុវណ្ណកុម្ភៈ/ភ្នំពេញ៖ព្រឹត្តិការណ៍TigerFutsal2023ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទី១ថ្ងៃទី២៧ម្សិលម៉ិញនេះក្រុមមានបំពងក្ដៅស្រួយបានកក់កៅអីសម្រាប់វគ្គផ្ដាច់
ព្រ័ត្រហើយ។

ក្រុមមាន់បំពងក្ដៅស្រួយបានយកឈ្នះក្រុមមីហឹរ Seoul Young Gunក្នុងលទ្ធផល៣ទល់២ទាំងប្រផិតប្រផើយ។ក្រុមទាំង២បានលេងដោយប្រុងប្រយ័ត្នហើយទាំងសងខាងប្រើយុទ្ធសាស្ត្រការពារច្រើនជាងវាយលុក។
ទោះបីក្រុមទាំង២ត្រូវការជ័យជំនះដូចគ្នាក៏ពិតមែនតែយុទ្ធសាស្រ្តការពារបានធ្វើឲ្ក្រុមមានបំពងក្ដៅស្រួយរកបានតែ៣គ្រាប់ប៉ុណ្ណោះក្នុងខណៈដែលក្រុមមីហឹរSeoul Young Gunរកបាន២គ្រាប់តាមប្រកិតពីក្រោយ។ក្រុមមីហឹរSeoul Young Gunពេលនេះអង្គុយចាំមើតើក្រុមមួយណាដែលនឹងត្រូវឡើងមកប្រជែងជាមួយខ្លួននាវគ្គផ្ដាច់ព្រ័ត្រ។ចំពោះក្រុមមីហឹរSeoul Young Gunក៏អង្គុយចាំមើលដែរថាតើក្រុមណាដែលនឹងឡើងមកប្រជែងជាមួយក្រុមរបស់ខ្លួនដណ្ដើមតំណែងលេខ៣នៃរដូវកាលនេះ៕srn / N