អូ​លី​វើ ហ្ស៊ី​រូ ចង់​បន្ត​ប្រជែង​យក​កៅអី​នៅ​ឆេ​ល​ស៊ី បន្ទាប់ពី​ចរចា​ជាមួយ Marseille

1054
ចែករម្លែក

​អូ​លី​វើ ហ្ស៊ី​រូ (Olivier Giroud) មាន​គម្រោង​បន្ត​ប្រជែង​យក​កៅអី​នៅ​ក្លឹប​ឆេ​ល​ស៊ីត​ទៅទៀត បើទោះបី​ជាមាន​ការចរចា​ជាមួយ​ក្លឹប Marseille ក៏ដោយ​។​
​ ​
​ខ្សែប្រយុទ្ធ​បារាំង​រូបនេះ​បាន​ផ្ទេរ​ពី​ក្លឹប Arsenal មក​ចូលរួម​ជាមួយ​តោ​ខៀវ​ឆេ​ល​ស៊ី​កាលពី​ខែមករា ប៉ុន្តែ​មិនអាច​ទទួលបាន​កៅអី​ជាប្រចាំ​ក្នុង​ក្រុម​ជម្រើស​ដំបូង​ទេ​។​
​ ​
​កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះ​បាន​ពិភាក្សា​ជាមួយ​ក្លឹប Marseille ពេញ​មួយខែ​កន្លងទៅនេះ ប៉ុន្តែ​នៅពេលនេះ​ចង់​បន្ត​លេង​នៅ​ពហុកីឡាដ្ឋាន Stamford Bridge ។
​ ​
​ក្លឹប Marseille បាន​ងាក​មករក ហ្ស៊ី​រូ បន្ទាប់ពី​ចាប់ផ្តើម​ធុញទ្រាន់​នឹង​ការចរចា​ជាមួយ​ក្លឹប Nice ជុំវិញ​លទ្ធភាព​ផ្ទេរ​ខ្សែប្រយុទ្ធ ម៉ា​រី​អូ បា​ឡូ​តេ​លី (Mario Balotelli) ។​
​ ​
​ហ្ស៊ី​រូ មិនទាន់​ត្រឡប់មក​ជំរុំ​ហ្វឹកហាត់​របស់​ឆេ​ល​ស៊ី​នៅឡើយ​ទេ បន្ទាប់​ពីលើ​កពាន​ជើងឯក នៅ​វើ​ល​ខាប់​កាលពី​រដូវក្តៅ​ជាមួយ​ក្រុម​ជម្រើសជាតិ​បារាំង​។​
​ ​
​ខ្សែប្រយុទ្ធ​រូបនេះ​បាន​ដឹកនាំ​តំបន់​ប្រយុទ្ធ​សម្រាប់​ជម្រើសជាតិ​បារាំង អំឡុង​ប្រកួត​វើ​ល​ខាប់ នៅ​រុស្ស៊ី ប៉ុន្តែ​ខកខាន​មិនបាន​រក​គ្រាប់​បាល់​ក្នុង​៧​ប្រកួត​ដែល​បានបង្ហាញ​មុខ​។​
​ ​
​នៅពេលនេះ​ឆេ​ល​ស៊ី​កំពុង​តាម​ប្រមាញ់​ខ្សែប្រយុទ្ធ ហ៊ី​ហ្គួ​អ៊ី​ន (Higuain) ដែល​អាចមាន​តម្លៃ​៥៣ លាន​ផោន ហើយ​វា​នឹង​រឹតតែ​ធ្វើ​ឲ្យ ហ្ស៊ី​រូ បាត់បង់​ឱកាស​បង្ហាញ​មុខ​បន្ថែមទៀត​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ អូ​លី​វើ ហ្ស៊ី​រូ (Olivier Giroud)

ទីតាំងផ្សាយពាណិជ្ជកម្ម