អ្នកកាសែត​រុស្ស៊ី​៣​នាក់​ត្រូវបាន​សម្លាប់​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​

3136
ចែករម្លែក

​ក្រសួងការបរទេស​រុស្ស៊ី​បានកំណត់​អត្តសញ្ញាណ​អ្នក​ដែល​ត្រូវបាន​សម្លាប់​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ដោយ​បញ្ជាក់ថា អ្នកកាសែត​រុស្ស៊ី​៣​នាក់​ដែល​​ត្រូវបាន​សម្លាប់​នោះ គឺ ឈ្មោះ Orkhan Dzhemal និង ឈ្មោះ Kirill Radchenko ព្រមទាំង​ឈ្មោះ Alexander Rastorguyev​។​

​ក្រសួងការបរទេស​រុស្ស៊ី​បាន​រាយការណ៍​ថា តាម​ព័ត៌មាន​ដែល​ទទួលបាន​ពី​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​កាលពី​ថ្ងៃ​ចន្ទ​ទី​៣០​ខែកក្កដា នោះ អ្នកកាសែត​ទាំង​៣​នាក់​នេះ ត្រូវបាន​សម្លាប់​នៅ​ជិត​ទីក្រុង​Sibut ។​

​ស្ថានទូត​រុស្ស៊ី​ប្រចាំ​នៅ​ប្រទេស​នេះ បាន​ទាក់ទង​ក្រុម​អាជ្ញាធរ​ដើម្បី​រៀបចំ​បញ្ជូន​សាកសព​នៃ​អ្នកកាសែត​ទាំងនេះ ទៅ​ប្រទេស​រុស្ស៊ី​។​

​គណៈកម្មការ​ស៊ើបអង្កេត​រុស្ស៊ី​បាន​និយាយថា ខ្លួន​បាន​បើក​ការស៊ើបអង្កេត​លើ​ការសម្លាប់​អ្នកកាសែត​រុស្ស៊ី​ទាំងនេះ​។​

​តាម​ប្រភពព័ត៌មាន​របស់​សារព័ត៌មាន​AFP បានឱ្យ​ដឹក​ថា អ្នកកាសែត​រុស្ស៊ី​ទាំងនេះ ត្រូវបាន​សម្លាប់​ដោយ​ជនប្រដាប់អាវុធ​មួយក្រុម ហើយ​សាកសព​ទាំងនេះ ត្រូវបាន​បញ្ជូនទៅ​មូលដ្ឋាន​កងទ័ព​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​Sibut៕​ដោយ​៖​សុខា​/sn

កង​សេនាជន​ប្រដាប់អាវុធ នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​

ទីតាំងផ្សាយពាណិជ្ជកម្ម