ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ ថ្ងៃទី២៨ខែសីហានេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ចេញបញ្ជីឈ្មោះជម្រើសជាតិអាយុក្រោម២៣ឆ្នាំសម្រាប់ប្រមូលផ្ដុំហ្វឹកហាត់ហើយ ដោយការប្រមូលផ្ដុំនេះគឺដើម្បីធ្វើការប្រមូលផ្តុំហ្វឹកហាត់ត្រៀមចូលរួមការប្រកួតពានរង្វាន់AFC U23 Asian Cup Qatar 2024 វគ្គជម្រុះពូល ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅប្រទេសអារ៉ាប៊ី សាអូឌីត។
ការប្រមូលផ្ដុំនេះមានកីឡាករល្អៗដែលមកពីក្លិបនានាចំនួន២៣រូប។ការប្រកួតជម្រុះក្នុងព្រឹត្តិការណ៍នេះកម្ពុជាស្ថិតនៅពូល J អារ៉ាប៊ីសាអ៊ូឌីត លីបង់ និងម៉ុងហ្គោលី ។
តាមកម្មប្រកួតសម្រាប់ក្រុមកម្ពុជាក្នុងពូលនេះនៅថ្ងៃទី៦ខែកញ្ញាកម្ពុជាប្រកួតជាមួយក្រុមលីបង់ បន្ទាប់មកគឺកម្ពុជាប្រកួតជាមួយម៉ុងហ្គោលី និងថ្ងៃទី១២ខែកញ្ញាកម្ពុជាប្រកួតចុងក្រោយជាមួយក្រុមម្ចាស់ផ្ទះអារ៉ាប៊ីសាអ៊ូឌីត៕/PC