Views: 42 Post navigation ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែសីហានេះ បានប្រកាសជូនព័ត៌មានថា សម្រាប់ថ្ងៃទី២៧ ខែសីហា មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ០ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ០ នាក់ និងអ្នកស្លាប់ថ្មីគ្មាន។ គិតត្រឹមព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នេះ កម្ពុជាមានអ្នកឆ្លងសរុប ចំនួន ១៣៨ ៩៤០ នាក់, អ្នកជាសះស្បើយ ចំនួន ១៣៥ ៨៨៤ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់។ កម្ពុជា និងសហភាពអឺរ៉ុប បានប្តេជ្ញាបន្តជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និង សហភាពអឺរ៉ុប ឱ្យកាន់ជិតស្និទ្ធបន្ថែមទៀត ក៏ដូចជាការពង្រីកទិសដៅកិច្ចសហប្រតិបត្តិការទៅលើវិស័យថ្មីៗបន្ថែមទៀត ដូចជា៖ វិស័យអប់រំ និង ការអភិវឌ្ឍធនធានមនុស្ស, វិស័យសុខាភិបាល និង វិស័យមុខងារសាធារណៈ ដែលជាកិច្ចការសំខាន់ និងចាំបាច់ក្នុងការចូលរួមកសាងនូវស័ក្ដិសិទ្ធភាព និង ប្រសិទ្ធភាព ក្នុងការផ្ដល់សេវាសាធារណៈ៕