ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
គគុកគគាក់
ឧទានសព្ទ
សូរឮដោយខ្យល់, ដោយទឹក ឬដោយមានការប្រជុំគ្នាច្រើន
ឮសូរគគុកគគាក់ ។
ឈាវ
កិរិយាវិសេសន៍
ដែលរង្វើល, មួយៗ, ល្បោះៗ, មួយដងមួយកាល
ស្ទូងឈាវ, សំទូងឈាវៗ, ទៅមកឈាវ ( ប្រើតាមទម្លាប់ស្រុក ) ។
គុណសព្ទ
ដែលរង្វើល, មួយៗ, ល្បោះៗ, មួយដងមួយកាល
ស្ទូងឈាវ, សំទូងឈាវៗ, ទៅមកឈាវ ( ប្រើតាមទម្លាប់ស្រុក ) ។
ណាស់សា
និបាតសព្ទ
(ព. សា.) ពាក្យសម្រាប់និយាយបន្ថែមសង្កត់លើពាក្យ ណាស់ ឲ្យរឹងរឹតតែខ្លាំងឡើងទៀត
ឮថាកូនអ្នកឯណោះ វាខិលណាស់ទៅហើយ, តែចំណែកខាងកូនខ្ញុំឯណេះ ក៏វារឹតតែខូចណាស់សាទៅទៀត ។ ច្រើននិយាយកាត់ខ្លីៗថា : វាណាស់សាហើយ, ដូចជាណាស់សាពេកហើយ ។
ប្រយោគ
(ប្រយោក)
នាមសព្ទ
( សំ.; បា. បយោគ ) ការប្រកប, ការប្រកបព្យាយាម, អាការសម្រាប់ប្រកបតាមទំនង ។ ដំណើរពាក្យដែលមានសេចក្ដីគ្រប់គ្រាន់មួយសង្កាត់ៗ
សេចក្ដី ១ ប្រយោគ ។ ជើងប្រយោគ របៀបពាក្យដែលរៀបរៀងតាមមុនតាមក្រោយនៃភាសានីមួយៗ ។ ដេញប្រយោគ ប្រឡងឲ្យឃើញកម្លាំងចំណេះវិជ្ជាដើម្បីឲ្យបានទទួលសញ្ញាបត្រឬទទួលមុខការអ្វីមួយ ។ ប្រែលោតប្រយោគ ប្រែភាសាណាមួយ លោតចុះលោតឡើងតាមរបៀបជើងប្រយោគ សម្រួលតាមលំនាំសេចក្ដីនៃភាសារបស់ខ្លួន ។ មេប្រយោគ ក្រុមសន្និបាតអ្នកត្រួតត្រាពិនិត្យការប្រឡង ។ ល ។
កិរិយាសព្ទ
( អ. ថ. ប្រយ៉ោក )ប្រកបចិត្តឲ្យឱនទៅរកសេចក្ដីសង្វេគគិតរំពឹងដល់រូបកាយ
ឱ ពុទ្ធោ ពុទ្ធោ ! ឈឺដុនដាបម្ល៉េះហើយនៅតែសើចលេងសប្បាយមិនប្រយោគរូប !
រកឹង
គុណសព្ទ
ដែលមើលទៅឃើញឆ្កឹងៗ រាយៗរង្វើលៗ
បង្គោលរកឹង ។