ក្លឹប Everton គ្រោង​ផ្តល់​កិច្ចសន្យា​ថ្មី​ដល់​អ្នកចាំទី ច​ឌែ​ន ភី​ក​ហ្វ​ដ​

1242
ចែករម្លែក

​ក្លឹប Everton គ្រោង​ផ្តល់​កិច្ចសន្យា​ថ្មី​ដល់​អ្នកចាំទី ច​ឌែ​ន ភី​ក​ហ្វ​ដ (Jordan Pickford) បន្ទាប់ពី​កីឡាករ​រូបនេះ​បានបង្ហាញ​សមត្ថភាព​យ៉ាង​ល្អជា​មួយក្រុម​អង់គ្លេស​នៅ​វើ​ល​ខាប់​ចំពេល ក្លឹប​ឆេ​ល​ស៊ី​កំពុង​ចាប់អារម្មណ៍​។​
​ ​
​ភី​ក​ហ្វ​ដ នឹង​វិល​ត្រឡប់មក​ក្លឹប Everton នៅ​ស​ប្តា៍​ក្រោយ បន្ទាប់ពី​សម្រាកលំហែ​ក្រោយពី ជួយ​ក្រុម​អង់គ្លេស​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​វើ​ល​ខាប់​ក្នុងប្រទេស​រុស្ស៊ី​។​

​​ការបញ្ចេញ​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​កីឡាករ​រូបនេះ​នៅ​វើ​ល​ខាប់​បានធ្វើ​ឲ្យ​ក្លឹប​ឆេ​ល​ស៊ី​ចាប់អារម្មណ៍​ចង់​នាំយក​កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ​មក​ជំនួស​តំណែង​អ្នកចាំទី ធី​បូត ខ​ត​ធឹ​ស (Thibaut Courtois) ប្រសិនបើ​អ្នកចាំទី​សញ្ជាតិ​បែលហ្ស៊ិក​រូបនេះ ចូលរួម​ជាមួយ​ក្លឹប​រៀល​ម៉ា​ឌ្រី​ដ នៅ​រដូវក្តៅ​នេះ​មែន​។​

​ប៉ុន្តែ​ក្លឹប Everton ត្រៀម​ផ្តល់​កិច្ចសន្យា​ថ្មី​ជាមួយ​លក្ខខណ្ឌ​ប្រសើរ​ជាង​មុន ដើម្បី​រារាំង​ការ ព្យាយាម​របស់​ក្លឹប​ឆេ​ល​ស៊ី​។

​លោក ម៉ា​កូ ស៊ី​ល​វ៉ា (Marco Silva) ជា​គ្រូបង្វឹក​ថ្មី​របស់ Everton មិនទាន់​ធ្វើការ​ងារ​ជាមួយ ភី​ក​ហ្វ​ដ នៅឡើយ​ទេ បន្ទាប់ពី​ចំណាយពេល​លំហែ​ពីរ​សប្តាហ៍​ក្រោយ​ចាញ់​ក្រុម​ប៊ែ​ល​ហ្ស៊ិ​ក នៅ​វើ​ល​ខាប់​។​
​ ​
​ប៉ុន្តែ ភី​ក​ហ្វ​ដ អាច​នឹង​មក​បង្ហាញមុខ​សម្រាប់​ការប្រកួត​បើកឆាក​រដូវ​កាល​ថ្មី​នៅ​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​ករ​បស់ Everton នៅ​ពហុកីឡាដ្ឋាន Wolverhampton នៅ​ថ្ងៃទី​១១​ខែសីហា​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​អ្នកចាំទី ច​ឌែ​ន ភី​ក​ហ្វ​ដ (Jordan Pickford)

ទីតាំងផ្សាយពាណិជ្ជកម្ម