ដោយ៖តារារិទ្ធ/ភ្នំពេញ៖ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងជំនួបជាមួយឯកឧត្តម ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ (Francisco Kalbuadi Lay)ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចនិងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថាននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតបានបង្ហាញជំហរក្នុងការគាំទ្របេក្ខភាព​របស់ប្រទេ សទីម័រខាងកើតនៅក្នុងអាស៊ាន,អង្គការពាណិជ្ជកម្មពិភពលោកក៏ដូចជានិម្មាបនកម្មតំបន់និងសកលដទៃទៀត ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហាញជំហរនេះនៅក្នុងជំនួបជាមួយ ឯកឧត្តម ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ (Francisco Kalbuadi Lay)កាលពីល្ងាចថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០២៣នៅវិមានសន្តិភាពរាជធានីភ្នំពេញ ។

នៅក្នុងជំនួបនោះឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិតបានគូសរំលេចអំពីទំនាក់ទំនងការទូតជាប្រវត្តិសាស្រ្តរវាងប្រទេសទាំង២ ដែលបានចាប់ផ្តើមនាឆ្នាំ២០០២ និងបានសម្រេចជាផ្លែផ្កាគួរឱ្យកត់សម្គាល់ជា ពិសេស នៅក្នុងឆ្នាំ ២០២២ នៅពេលដែលកម្ពុជាជាប្រធានអាស៊ាន។ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិតក៏បានបង្ហាញអំពីការបន្តរក្សាជំហរក្នុងការគាំទ្របេក្ខភាពរបស់ប្រទេសទីម័រខាងកើតនៅក្នុងអាស៊ាន ,អង្គការពាណិជ្ជកម្មពិភពលោកក៏ដូចជានិម្មាបនកម្មតំបន់និងសកល ដទៃទៀត ។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតក៏បានលើកឡើងអំពីបទពិសោធន៍នៃដំណើរការការកសាងជាតិរបស់កម្ពុជាដែលជាដំណើរមួយដ៏លំបាកហើយបរិការណ៍របស់ប្រទេសទីម័រខាងកើតនាបច្ចុប្បន្នក៏មិនខុស ពីអ្វីដែលកម្ពុជាបានឆ្លងកាត់កន្លងមកនោះដែរ ។ ក្នុងន័យនេះ,ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតបានថ្លែងអំណរគុណចំពោះការលើកឡើងយ៉ាងជ្រាលជ្រៅរបស់ឯកឧត្តម ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ (Francisco Kalbuadi Lay)ហើយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតក៏សូមផ្តាំផ្ញើរសួរសុខទុក្ខចំពោះឯកឧត្តមនាយករដ្ឋមន្រ្តីនៃប្រទេសទីម័រខាងកើតនិងសូមអរគុណចំពោះលិខិតដ៏មាន អត្ថន័យដែលឯកឧត្តមនាយករដ្ឋមន្រ្តីបានអបអរសាទរឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ដោយត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។  ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតសង្ឃឹមថា នឹងអាចជួបដោយផ្ទាល់ជាមួយឯកឧត្តមនាយករដ្ឋមន្រ្តីនៅទីក្រុងហ្សាកាតានាកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខនេះ ។

នៅក្នុងជំនួបនេះឯកឧត្តមហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ(Francisco Kalbuadi Lay)បានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតដែលត្រូវបានជ្រើសតាំងជានាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភាក៏ដូចជាក្តីមោទនភាពចំពោះការណ៍ដែលឯកឧត្តមស្ថិតក្នុងចំណោមឥស្សរជនអន្តរជាតិដំបូងដែលត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ។ ឯកឧត្តមក៏បានថ្លែងអំណរគុណនិងកត្តញ្ញូតាធម៌យ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ដែលតែងបានជួយ និងផ្តល់ការគាំទ្រដល់ សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត នាពេលកន្លងមក, ជាពិសេសការជួយឱ្យប្រទេសទីម័រខាងកើត ក្លាយជាប្រទេសអង្កេតការនៅក្នុងអាស៊ានទី១១ និងការបញ្ចុះបញ្ចូលសមាជិកអាស៊ានផ្សេងទៀតឱ្យ គាំទ្រប្រទេសទីម័រខាងកើតសម្រាប់ការចូលរួមជាសមាជិកអាស៊ាន ផងដែរ ។ ឯកឧត្តមក៏បានសម្តែងនូវជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត,ប្រទេសកម្ពុជានឹងកាន់ តែអភិវឌ្ឍឈានទៅមុខមួយកម្រិតថែមទៀត ។

ជាចុងក្រោយឯកឧត្តមហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ (Francisco Kalbuadi Lay)បានស្ញើចសរសើរចំពោះមិត្តភាពរវាងប្រទេសទីម័រខាងកើត និង កម្ពុជាព្រោះនៅក្នុងស្ថានភាពដ៏លំបាកបំផុ តទើបអាចស្វែងរកមិត្តភ័ក្រ្តដ៏ពិតប្រាកដបាន ។ ដោយផ្អែកទិដ្ឋភាពសេដ្ឋកិច្ច, ទិដ្ឋភាពវប្បធម៌ និង ទិដ្ឋភាពប្រវត្តិសាស្រ្ត, ប្រជាជននិងរដ្ឋាភិបាលនៃប្រទេសទីម័រខាងកើតនឹងចងចាំមិនភ្លេចឡើយនូវមិត្ត ភាពដ៏ប្រពៃនេះ ។ ក្នុងនាមប្រជាជន និង រដ្ឋាភិបាលទីម័រខាងកើត,ឯកឧត្តមបានគោរពអញ្ជើញឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតធ្វើដំណើរទស្សនកិច្ចទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត នាពេលខាងមុននេះ ៕